ត្រៀមៗ! ក្រុមហ៊ុនមកពីចិន និងកូរ៉េ កំពុងសម្លឹងមកវិនិយោគនៅខេត្ត៣ នេះរបស់កម្ពុជា
ធី ស្រីល័ក្ខMAY 13 202536 views

កាលពីកន្លងទៅ ក្រុមហ៊ុន Danong Agriculture Development និងក្រុមហ៊ុន Tianguan Global Cassava Processing Trading របស់ចិនដែលដឹកនាំដោយលោក Zhao ShuJie និងលោក YU YU ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

នៅក្នុងជំនួបនេះ ក្រុមហ៊ុនទាំង២ខាងលើ ក៏បានមានគម្រោងបោះទុនវិនិយោគរោងចក្រកែច្នៃដំឡូងមីនិងដាំដុះដំណាំដំឡូងមីសម្រាប់នាំចេញក្នុងទឹកដីខេត្តពោធិ៍សាត់ផងដែរ។

១២

នៅក្នុងដែរ ក៏មានក្រុមហ៊ុន Sinomach Hainan Development Co., Ltd. ដែលជាក្រុមហ៊ុនរដ្ឋចិនដ៏ធំមួយ ដែលមានមុខសញ្ញាអាជីវកម្មក្នុងវិស័យជាច្រើនរួមមាន កសិកម្ម ការនាំចេញ/ចូលផលិតផលកសិកម្ម នេសាទ វិស្វកម្ម ថាមពល និងប្រព័ន្ធឌីជីថល កំពុងតែគ្រោងបោះទុនវិនិយោគក្នុងវិស័យឧស្សាហកម្មស្វាយចន្ទីនៅខេត្តកំពង់ធំផងដែរ។

១៣

ជាមួយគ្នានោះដែរ កាលពីកន្លងទៅ ក្រុមហ៊ុន Esport Holding ដែលមកពីប្រទេសកូរ៉េ ក៏បានមកសម្លឹងទីតាំងចំនួន២ គឺនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាបដោយក្រុមហ៊ុនកំពុងចាប់អារម្មណ៍ក្នុងការវិនិយោគកីឡាប្រភេទនេះ នៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបផងដែរ។

លោកតំណាងក្រុមហ៊ុន Esport Holding បានឲ្យដឹងទៀតថា សម្រាប់ខេត្តសៀមរាប គឺជាខេត្តទេសចរណ៍ដ៏សំខាន់របស់កម្ពុជានោះ វាក៏ជាឱកាសមួយនៅក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់ខ្លួនតាមរយៈព្រឹត្តិការណ៍កីឡានានាផងដែរ ។ បើតាមតំណាងក្រុមហ៊ុន កីឡាអ៊ីស្ប៉ត មិនមែនជាប្រភេទល្បែងពន្វក់ស្មារតីនោះទេ ប៉ុន្តែវាជាប្រភេទកីឡាដែលទាមទារឲ្យអ្នកប្រកួតមានការហ្វឹកហាត់ច្បាស់លាស់ សម្រាប់ការប្រកួត ។ 

លោកថា បើទោះបីវាជាប្រភេទកីឡាមួយថ្មី ប៉ុន្តែវាត្រូវបានទទួលស្គាល់ជាសាកល ដោយក្នុងនោះកីឡាអ៊ីស្ប៉តត្រូវបានដាក់បញ្ចូលជាវិញ្ញាសារកីឡាក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកផងដែរ។ សូមជម្រាបថា នៅកម្ពុជា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា អក្សរកាត់ «សអក»ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤ហើយត្រូវបានទទួលស្គាល់ជាផ្លូវការដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ីអាគ្នេយ៍ សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ី និងសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិផងដែរ។

១៤

ជាចុងក្រោយ លោក លី សារី អភិបាលរងខេត្តសៀមរាប បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការជ្រើសរើសយកខេត្តសៀមរាប សម្រាប់ជាទីតាំងវិនិយោគ។ លោកថា នៅខេត្តសៀមរាបក្រៅពីវិស័យទេសចរណ៍ ខេត្តក៏មានសក្តានុពលផ្សេងៗជាច្រើនដែលបង្កបរិយាកាសល្អដល់អ្នកវិនិយោគមកពីបណ្តាប្រទេសនានា ដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលអាចទទួលបាននូវការចុះចតរបស់យន្តហោះធំៗ ជាមួយនេះ រាជរដ្ឋាភិបាលក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងជាដើម ដែលនេះ សុទ្ធជាការបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគនៅក្នុងខេត្តសៀមរាប៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia