ប៉ុន្មានទើបចាយគ្រាន់? ខណៈនេះជាចំណូ.លគិតជាមធ្យម ក្នុង១ខែ របស់ប្រជាជនកម្ពុជាម្នាក់ៗ
Kan DaraMAY 13 2025748 views

ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍនៅតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាត្រូវបានគេប៉ាន់ស្មានថា មានផលិតផលក្នុងស្រុកសរុបរបស់ប្រជាជនម្នាក់ៗ (GDP) ឈានដល់ ២,១៨៨ ដុល្លារក្នុងមួយឆ្នាំ។ នេះបើយោងតាមរបាយការណ៍ពីអង្គការអន្តរជាតិ World Economics សម្រាប់ឆ្នាំ២០២៤។

 

ក្នុងនោះ យោងតាមទិន្នន័យពីធនាគារពិភពលោក (World Bank) បានបញ្ជាក់ថា ចំណូលគ្រួសារគិតជាមធ្យមនៅកម្ពុជា ត្រូវបានវាយតម្លៃស្ថិតនៅចន្លោះពី ១,៦០០ដុល្លារ ដល់ ១,៨០០ដុល្លារ ក្នុងមួយឆ្នាំ។ ចំណែកឯប្រាក់ខែជាមធ្យមរបស់និយោជិកម្នាក់ៗ ទទួលបានចាប់ពី ២០០ដុល្លារ ដល់ ៣០០ដុល្លារ ក្នុងមួយខែ ដែលខុសគ្នាផ្អែកទៅលើទីតាំង វិស័យការងារ និងជំនាញផ្ទាល់ខ្លួន។

 

គួរជម្រាបផងដែរថា ក្នុងឯកសារ​កម្មវិធី​ប្រទេស​ចុងក្រោយ​របស់​ UN​D​P​ ​ឆ្នាំ​២​០​២​៤​-​២​០​២​៨ ​ក្នុងរយៈពេលជាង​ ៧​ឆ្នាំ​​កន្លងមក​ ​ភាព​ក្រីក្រ​ពហុ​វិមាត្រ​បាន​ធ្លាក់ចុះ​ពី​ ​៣​៦​,​៧% ​ ​មក​ ​១​៦​,​៦​%​ ​ដែលស្មើរនឹង​ចំនួន​ប្រជាជន​រស់នៅ​ក្នុង​ភាព​ក្រីក្រ​បាន​ធ្លាក់ចុះ​ពី​ ​៥​,​៦​ ​លាន​នាក់​ ​មកនៅ​ត្រឹមតែ ​២​,​៨​ ​លាន​នាក់ប៉ុណ្ណោះ​ ខណៈ​ប្រជាជន​កម្ពុជា​សរុប​មាន​ចំនួន​ប្រហែល​ ​១​៦​,​៩​ ​លាន​នាក់​៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia