ក្រុមហ៊ុន Cambrew សហការជាមួយ Wingmall ពង្រីកវិសាលភាពនៅក្នុងទីផ្សារឌីជីថល
Daneth MechMAY 13 2025

ក្រុមហ៊ុន Cambrew ដែលជាផ្នែកមួយនៃក្រុមហ៊ុន Carlsberg Group និងជាក្រុមហ៊ុនផលិតភេសជ្ជៈឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា  បានប្រកាសដាក់ឱ្យដំណើរការហាង​អនឡាញ​ Carlsberg របស់ខ្លួននៅលើ Wingmall ដែលជាថ្នាលទិញទំនិញតាមអ៊ីនធឺណិតដ៏ពេញនិយមមួយនៅក្នុងប្រទេសកម្ពុជា។ តាមរយៈកិច្ចសហការនេះ Wingmall នឹងក្លាយជាដៃគូដ៏សំខាន់ក្នុងការចែកចាយ និងលក់រាយនូវផលិតផលភេសជ្ជៈជាច្រើនរបស់ក្រុមហ៊ុន Cambrew ដូចជា៖ ស្រាបៀរ ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម និងទឹកបរិសុទ្ធជាដើម។ លើសពីនេះទៀត ភាពជាដៃគូនេះ នឹងជួយបង្កើនវិសាលភាពផលិតផលភេសជ្ជៈរបស់ក្រុមហ៊ុនដ៏ធំមួយនេះ​ខិតកាន់តែជិតអតិថិជន និងដៃគូអាជីវកម្មរបស់ខ្លួនបានយ៉ាងប្រសើរ។

Photo 2025 05 13 15 25 31 (2)

Photo 2025 05 13 15 25 32

វត្តមានហាង Carlsberg នៅលើថ្នាល Wingmall ផ្តល់ជូនអតិថិជន​ទូទៅ ក៏ដូចជាដៃគូអាជីវកម្មចែកចាយ (B2B) នូវភាពងាយស្រួលក្នុងការស្វែងរក និងបញ្ជាទិញផលិតផលរបស់ក្រុមហ៊ុន Cambrew ហើយដឹកជញ្ជូន ទៅដល់ទីតាំងដោយផ្ទាល់តែម្តងត្រឹមតែ ១០ ទៅ ២០នាទីប៉ុណ្ណោះ។ ហាង Carlsberg មានលក់ផលិតផលជាជាច្រើននៅលើ Wingmall ដូចជា៖ ស្រាបៀរ Carlsberg,  Angkor, Singha,Blanc 1664 ព្រមទាំងភេសជ្ជៈកំពុងពេញនិយមជាច្រើនទៀតរួមមាន៖ Sting, Pepsi, Mirinda, 7Up និងទឹកបរិសុទ្ធ Angkor Puro ដែលមានប្រភពក្នុងស្រុក ជាដើម។

ភាពជាដៃគូនេះ នឹងធ្វើឱ្យការបញ្ជាទិញកាន់តែងាយស្រួល និងរលូន ដែលជាការបោះជំហានដ៏សំខាន់មួយទៀតក្នុងការជំរុញការប្រើប្រាស់ទីផ្សារទិញទំនិញតាមប្រព័ន្ធអនឡាញឱ្យកាន់រីកដុះដាលខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជា​។

Photo 2025 05 13 15 25 32 (2)

លោក Vladimir Vava អគ្គនាយកក្រុមហ៊ុន Cambrew (Carlsberg Cambodia) បានលើកឡើងថា៖ “ការចាប់ដៃគូសហការជាមួយក្រុមហ៊ុន Wing Inter Logistics Technologies នឹងធ្វើឱ្យផលិត​ផលជាច្រើនរបស់យើងខិត​កាន់តែជិតអតិថិ​ជន និងដៃគូអាជីវកម្មរបស់យើងផងដែរ។ ភាពដៃគូជាយុទ្ធសាស្រ្តនេះ គឺលើសពីការបង្កើនវិសាលភាពផលិតផលរបស់យើងខ្ញុំនៅក្នុងទីផ្សារ ពោលគឺជាចក្ខុវិស័យរួមគ្នាដើម្បីធ្វើឱ្យអនាគតនៃទីផ្សារលក់រាយតាមប្រព័ន្ធអនឡាញកាន់តែមានភាពច្នៃប្រឌិត ហើយឆ្លើយតបតម្រូវការអតិថិជនកាន់តែប្រសើរថែមទៀត។

ភាពជាដៃគូនេះត្រូវបានបង្កើតឡើងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់ជាផ្លូវការមួយ​រវាងក្រុមហ៊ុន Cambrew និង Wingmall កាលពីថ្មីៗនេះ ដែលកិច្ចសហការនេះជួយឱ្យ Wingmall ទទួលបានការជឿជាក់កាន់តែខ្លាំងឡើងនៅក្នុងទីផ្សារ ហើយបានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍អាជីវកម្ម B2B មកចូលរួមកាន់តែច្រើនឡើងដើម្បីជំរុញការលក់របស់ខ្លួននៅលើថ្នាលទិញទំនិញតាមអនឡាញដ៏លេចធ្លោមួយនេះ។

Photo 2025 05 13 15 25 31

លោក Manu Rajan អគ្គនាយកក្រុមហ៊ុន Wing Inter Logistics Technologies ដែលជាក្រុមហ៊ុនមេ របស់  Wingmall បានលើកឡើងថា៖​ “ភាពជាដៃគូនេះគូសបញ្ជាក់ពីចក្ខុវិស័យរួមគ្នារបស់យើងក្នុងការជំរុញបរិវត្តកម្មឌីជីថលសម្រាប់វិស័យលក់រាយនៅក្នុងប្រទេសកម្ពុជា។ ការដាក់បញ្ចូលផលិតផលភេសជ្ជៈច្រើនជម្រើសរបស់ Cambrew នៅលើ Wingmall​ ពិតណាស់​នឹងធ្វើឱ្យបទពិសោធន៍ទិញទំនិញតាមអនឡាញរបស់អ្នកប្រើប្រាស់កាន់តែប្រសើរឡើងជាមួយផលិតផលដ៏សម្បូរបែប។ ថ្នាលទិញទំនិញតាមអនឡាញរបស់យើងផ្តល់នូវភាពងាយស្រួលក្នុងការស្វែងរក បញ្ជាទិញ ព្រមទាំងសេវាកម្មដឹកជញ្ជូនដ៏ទុកចិត្តបំផុត ដោយប្រាកដថាអតិថិជនមិនមានភាពស្មុគស្មាញរាល់ពេលទិញផលិតផលដែលចង់បាន។”

ពិសេសជាងនេះទៅទៀត រាល់ការកុម្ម៉ង់ផលិត​ផលរបស់ក្រុមហ៊ុន Cambrew នៅលើ Wingmall អតិថិជន ក៏ដូចជាដេប៉ូ​ទទួលសិទ្ធចែកចាយទាំងអស់នឹងទទួលបានការដឹកជញ្ជូនទៅដល់ទីតាំងដោយមិនអស់ថ្លៃសេវាឡើយ។ បន្ថែមពីលើនេះ ដៃគូចែកចាយទាំងអស់ ក៏អាចប្រើប្រាស់សេវាកម្ម ‘ទិញមុន ទូទាត់តាមក្រោយ’  របស់ធនាគារ វីង នៅលើ Wingmall ដោយផ្ទាល់តែម្តង ដែលធ្វើឱ្យការទូទាត់កាន់តែមានភាពបត់បែន។  សម្រាប់ដៃគូអាជីវកម្មដែលចាប់អារម្មណ៍ប្រើប្រាស់សេវាកម្មនេះ សូមទាក់ទងទៅកាន់ក្រុមការងារក្រុមហ៊ុន Cambrew។ ជាងនេះទៅទៀត កម្រៃសេវា Wingmall មានតម្លៃទាប ដែលជួយឱ្យដៃគូអាជីវកម្មទទួលបានដំណោះស្រាយលើការចំណាយកាន់តែមានប្រសិទ្ធភាព។  

Photo 2025 05 13 15 25 33

ដើម្បីអបអរសាទរភាពជាដៃគូនេះ ក្រុមហ៊ុន Cambrew នឹងផ្តល់ជូនការបញ្ចុះពិសេស ៣០% សម្រាប់ការកុម្ម៉ង់លើកដំបូងចំនួន២ដងនៅលើ Wingmall ដោយគ្រាន់តែបញ្ចូលលេខកូដ CARLSBERG30 នៅពេលទូទាត់។ ការផ្តល់ជូននេះ​មានកំណត់ សូមរួសរាន់ឡើង៕

Photo 2025 05 13 15 25 34

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia