បំណុលជាតិ (National Debt) គឺជាចំនួនទឹកប្រាក់សរុបដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកខ្ចីពីអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ ដើម្បីគ្រប់គ្រងការចំណាយលើកម្មវិធីសង្គម ការពារជាតិ និងសេវាសាធារណៈផ្សេងៗ។ យោងតាមរបាយការណ៍ពីគេហទំព័រ jec.senate.gov បំណុលសរុបរបស់សហរដ្ឋអាមេរិកគឺស្មើនឹង ៣៦.២១ ទ្រីលានដុល្លារ ក្នុងខែឧសភា ឆ្នាំ ២០២៥។
ក្នុងនោះ បំណុលនេះត្រូវបានចែកចេញជា ២ធំៗគឺ បំណុលសាធារណៈ ប្រហែល ២៩ ទ្រីលានដុល្លារ និងបំណុលក្នុងរដ្ឋាភិបាល ប្រហែល ៧.៤ ទ្រីលានដុល្លារ ខណៈសហរដ្ឋអាមេរិកបានចំណាយជាង ៥៨២ ពាន់លានដុល្លារក្នុង ១ឆ្នាំ សម្រាប់តែបង់ការប្រាក់ប៉ុណ្ណោះ។
គួរជម្រាបផងដែរថា បំណុលសាធារណៈបានកើនឡើងដល់ជាង ១១៦% នៃផលិតផលក្នុងស្រុកសរុប (GDP) ឯណោះ។ ការកើនឡើងយ៉ាងគួរឱ្យបារម្ភនេះកើតឡើងដោយសារការចំណាយជាច្រើនលើកម្មវិធីសង្គម ការពារជាតិ ការជួយសេដ្ឋកិច្ចក្រោយសង្គ្រាមពាណិជ្ជកម្ម និងវិបត្តិជំងឺ COVID-19 កន្លងមក។ យ៉ាងណាមិញ ប្រសិនបើបំណុលនេះចេះតែបន្តកើនឡើង នាពេលអនាគត សហរដ្ឋអាមេរិកអាចជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចដូចជា ការកើនឡើងនៃអត្រាការប្រាក់ និងការធ្លាក់ចុះនៃអំណាចទិញជាដើម៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook