វៀតណាមកាត់ទោសប្រហារជីវិតសេដ្ឋីអចលនទ្រព្យ Truong My Lan ពីបទឆបោកលុយជាង១២ពាន់លាន$
Toeuy HongSEPTEMBER 20 2024295 views

 លោកស្រី Truong M Lan  សេដ្ឋិនីអចលនទ្រព្យរបស់ប្រទេសវៀតណាមដែលល្បីល្បាញឆបោកលុយធនាគារអស់រាប់ពាន់លានដុល្លារ កាលពីថ្ងៃម្សិលមិញនេះត្រូវបានតុលាការនៅក្នុងទីក្រុងហូជីមិញសម្រេចកាត់ទោសប្រហារជីវិតពីបទឆបោកលុយអស់ជាង១២ពាន់លានដុល្លារ។

 

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera បានឲ្យដឹងថាលោកស្រី Truong My Lan ដែលជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Van Think Phat បានចេញមុខនៅក្នុងតុលាការទីក្រុងហូជីមិញកាលពីម្សិលមិញហើយត្រូវបានគេប្ដឹងនូវបទចោទប្រកាន់ថ្មីៗជាច្រើនទៀតដូចជាទទួលបានកម្មសិទ្ធិអចលនទ្រព្យដោយខុសច្បាប់ ការលាងលុយកខ្វក់និងការវេរលុយឆ្លងដែនខុសច្បាស់ជាដើម។

 

តាមការរាយការណ៍ពីប៉ូលីសមុននឹងសវនាការចាប់ផ្ដើមលោកស្រីត្រូវបានគេចោទប្រកាន់ថាបានប្រមូលលុយខុសច្បាប់រហូតដល់ទៅ៣០ពាន់ពាន់លានដុង( ប្រមាណជា១.២ពាន់លានដុល្លារ) ពីអ្នកវិនិយោគចំនួន៣៦,០០០នាក់តាមរយៈការបោះបណ្ណបំណុលខុសច្បាប់នៅក្នុងក្រុមហ៊ុនចំនួន៤ផងដែរ។

 

 គួរបញ្ជាក់ផងដែរ លោកស្រី Truong My Lan ទទួលបានបណ្ដឹងកាត់ទោសប្រហារជីវិតតាំងពីខែមេសាម្ល៉េះបន្ទាប់ពីលោកស្រីបានប្រព្រឹត្តិបទល្មើសឆបោកលុយដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្រ្តវៀតណាមដោយឆបោកលុយជាង១២ពាន់លានដុល្លារពោលគឺស្មើនឹង៣%នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសវៀតណាមកាលពីឆ្នាំ២០២២៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia