ឃើញតែគេរកលុ.យពីហ្វេសប៊ុក ដឹងទេ 2M view ហ្វេសប៊ុកឱ្យលុ.យប៉ុន្មានទៅដល់អ្នកកាន់ផេកក្នុងឆ្នាំ២០២៥នេះ?
ធី ស្រីល័ក្ខMAY 23 2025690 views

នាពេលបច្ចុប្បន្ននេះការរកលុយពី Facebook & Youtube បានកំពុងតែពេញនិយមជាខ្លាំង ជាពិសេសនោះការរកលុយពីបណ្តាញសង្គមទាំង២ នេះបានផ្លាស់ប្តូរជីវភាព Creator ច្រើនណាស់នៅលើពិភពលោកព្រោះចំណូលបានច្រើនៗខ្លាំងណាស់។ ប៉ុន្តែសម្រាប់អ្នកនៅខ្មែរយើងវិញ បងប្អូនឆ្ងល់ទេថាអ្នកដែលបើករកលុយពី Facebook នៅពេលបាន 2M View តើបានចំណូលប៉ុន្មាន?

ដើម្បីជាការដោះស្រាយដល់បងប្អូននៅខ្មែរ Content Creator ដ៏ល្បីម្នាក់គឺបានបង្ហោះនៅលើផេកផ្លូវការរបស់ខ្លួនថា “ចំពោះវីដេអូរបស់រូបកញ្ញាផ្ទាល់ដែលអ្នកមានមើលរហូតដល់ទៅជិត 2M គឺកញ្ញាទទួលបានត្រឹមតែ៣០$ ប៉ុណ្ណោះ”។

២០

យ៉ាងណាមិញ កញ្ញា ឆម ស្រីផាច គឺជាអ្នកធ្វើវីដេអូចម្អិនអាហារបែបស្រុកស្រែចំការមួយរូប ដែលកំពុងទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងនៅលើ Facebook ជាពិសេសគឺមួយរយៈចុងក្រោយនេះ ដែលគ្រប់វីដេអូរបស់កញ្ញាមានអ្នកទស្សនារាប់លាន និងមានវីដេអូខ្លះមានអ្នកមើលរហូតដល់ទៅ ៦.២លាននាក់ឯណោះ។

១៩

គួរបញ្ជាក់ថា ដើម្បីអាចយកលុយពីហ្វេសប៊ុកបាន លុះត្រាតែ Content Creator ទាំងអស់គោរពតាមគោលការណ៍របស់ Facebook ដែលគ្របដណ្តប់លើប្រធានបទដូចជា ការរក្សាសិទ្ធិ ពាណិជ្ជសញ្ញា និងសិទ្ធិកម្មសិទ្ធិបញ្ញាហើយសម្រាប់​អ្នក​ណា​ដែល​ផ្សព្វផ្សាយ​ផលិតផល ឬ​សេវាកម្ម​ខុស​ច្បាប់ Facebook មិន​អនុញ្ញាត​ជាដាច់ខាត៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia