រដ្ឋបាល Trump បានប្រកាស ដកហូតវិញ្ញាបនប័ត្ររបស់សាកលវិទ្យាល័យ Harvard មិនឱ្យសាលា Harvard ទទួលនិស្សិតអន្តរជាតិ ឱ្យចូលរៀនបន្តទៀត ខណៈវិធានការនេះ បានធ្វើឲ្យនិស្សិត សាស្ត្រាចារ្យ និងថ្នាក់ដឹកនាំឧត្តមសិក្សានៅទូទាំងប្រទេសមានការភ្ញាក់ផ្អើល។
យ៉ាងណាមិញនៅក្នុងកាសែត The TIME បានចុះផ្សាយថា និស្សិតដែលកំពុងរៀននៅ Harvard បច្ចុប្បន្នរាប់ពាន់នាក់ អាចនឹងត្រូវផ្ទេរឱ្យទៅរៀននៅសាលាផ្សេងឬចាកចេញពីប្រទេស។
បើតាមអ្នកនាំពាក្យសាកលវិទ្យាកល័យ បានឱ្យដឹងថាចំពោះការសម្រេចចិត្តរបស់រដ្ឋបាល Trump ពេលនេះពុំមិនទាន់ពេញលេញនោះទេ យ៉ាងណា សាកលវិទ្យាល័យនៅតែមានការប្តេជ្ញាចិត្តក្នុងការ ចុះឈ្មោះនិស្សិតអន្តរជាតិឱ្យចូលរៀន។
សូមបញ្ជាក់ថា បើយោងតាមទិន្នន័យនៃការចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ បានឱ្យដឹងថាប្រហែលជាង៦ពាន់នាក់ដែលស្មើនឹង ២៧% នៃនិស្សិតសាកលវិទ្យាល័យ Harvard គឹជានិស្សិតមកពីបរទេស ដោយនិស្សិតទាំងនោះភាគច្រើនគឺជានិស្សិតដែលបានបង់ថ្លៃសិក្សាពេញ ខណៈពួកគេបានរួមចំណែកយ៉ាងសំខាន់ដល់ថវិកាប្រចាំឆ្នាំជិត ៦ពាន់លានដុល្លាររបស់សាកលវិទ្យាល័យ៕
អត្ថបទដោយ៖ ពីង ជូអេង