ពិបាកចូលដីអាមេរិក! Trump ប្រកាស​រឹតបណ្តឹងលើលិខិតឆ្លងដែន របស់ក្រុមបុគ្គល១ប្រភេទនេះ
Ping Chou EngJANUARY 27 20252.3 K views

បន្ទាប់ពីការចូលកាន់តំណែងប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើការអនុវត្តច្បាប់ជាច្រើន។ បើតាមការចុះផ្សាយរបស់ CNN បានឱ្យដឹងថាថ្មីៗនេះលោក Trump  ក៏បានអនុម័តច្បាប់ហាមឃាត់លើលិខិតឆ្លងដែន ដែលមានបញ្ជាក់ភេទខុសពី​​ស្រ្តីនិងបុរស ពោលគឺមិនត្រូវបានយល់ព្រមលើសំណើឯកសម្រាប់ទឹកដីអាមេរិកឡើយ។ ​

 

ប្រភេទដដែលបានឱ្យដឹងទៀតថា ការត្រឡប់​ចូល​កាន់​តំណែង​ជា​លើក​ទី​ពីរ​នៅ​ដើម​សប្តាហ៍​នេះ Trump បាន​បន្ត​ចុះ​ហត្ថលេខា​លើ​បញ្ជា​ប្រតិបត្តិ​ជាង ២០០ ក្នុង​រយៈពេល ២៤ ម៉ោង​នៅ​សេតវិមាន។ ក្នុងនោះចំណុចសំខាន់មួយនៃបទបញ្ជាគឺ Trump ចង់ឱ្យប្រទេសអាមេរិកចាប់ពីពេលនេះតទៅទទួលយកតែពីរភេទប៉ុណ្ណោះគឺបុរសនិងស្ត្រី។

 

ដោយបទបញ្ជា​នេះ​បញ្ជាក់​ថារាល់ការ ដាក់ពាក្យស្នើសុំលិខិតឆ្លងដែននឹងអាចដាក់បានតែភេទជាប្រុស ឬស្រីប៉ុណ្ណោះ ពោលគឺមិនអាចជំនួសឱ្យសញ្ញាសម្គាល់ភេទ X ដែលអនុម័តដោយរដ្ឋបាល លោក Jeo Biden នោះទេ។ ហើយរាល់ពាក្យសុំលិខិតឆ្លងដែនដែលស្នើសុំ និងមានសញ្ញាសម្គាល់ភេទ X នឹងត្រូវផ្អាកប្រើប្រាស់ ខណៈសេចក្តីសម្រេចច្បាប់ផ្សេងៗទៀតអាចនឹងកើតមានឡើងទៀតនាពេលខាងមុខ។

 

បច្ចុប្បន្នក្រសួងការបរទេសអាមេរិកបានផ្អាកដំណើរការពាក្យសុំលិខិតឆ្លងដែនមានសញ្ញា សម្គាល់យេនឌ័រ X និងចេញលិខិតឆ្លងដែនសម្រាប់តែមនុស្សដែលកំណត់អត្តសញ្ញាណជាបុរស ឬស្ត្រីប៉ុណ្ណោះហើយ​ថា​ភេទ​ទាំងពីរនេះនឹង​មិនអាច​ផ្លាស់ប្តូរ​បាន​ឡើយ​។ បន្ថែមពីនេះ​លិខិតឆ្លងដែនមកពីបរទេស នៅតាមបណ្តាប្រទេសមួយចំនួនក៏ត្រូវរឹតត្បិតផងដែរ។

 

សូមរលឹកថាចាប់តាំងពីឆ្នាំ២០២២ ពលរដ្ឋអាមេរិកអាចជ្រើសរើសសញ្ញា X ជាសញ្ញាសម្គាល់យេនឌ័រ ថាជាបុគ្គលដែលមិនអនុលោមតាមភេទ នៅលើលិខិតឆ្លងដែន ទិដ្ឋាការ ឬប័ណ្ណចេញចូលសកល។ ប៉ុន្តែបច្ចុប្បន្នសម្គាល់យេនឌ័រ X នៅសហរដ្ឋអាមេរិកបានក្លាយជាក្តីព្រួយបារម្ភ អំពីការរើសអើងនៅពេលធ្វើដំណើរ ឬពិបាកក្នុងការកក់សំបុត្រហោះហើរជាមួយក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗ៕

 

Ap21300765693758

 

អត្ថបទដោយ៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia