TrueMoney ពិតជាមានមោទនភាពក្នុងការទទួលស្គាល់ខ្លួនក្នុងវិស័យហិរញ្ញវត្ថុឌីជីថលម្តងទៀត ដោយទទួលបានពានរង្វាន់ធំៗពី Mastercard ចំនួនពីរ៖
លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាប្រតិបត្តិ ប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា បានបង្ហាញពីចំណាប់អារម្មណ៍របស់គាត់ ទាក់ទងនឹងការទទួលបាពានរង្វាន់នេះថា៖“ពានរង្វាន់ថ្មីៗទាំងពីរនេះ ជាជោគជ័យថ្មីមួយទៀតរបស់ TrueMoney នៅកម្ពុជាដែលបានបញ្ជាក់ឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់យើងក្នុងការផ្តល់នូវដំណោះស្រាយថ្មីៗ ក្នុងវិស័យហិរញ្ញវត្ថុ ជាមួយភាពច្នៃប្រឌិតកាន់តែសំបូរបែប និងពង្រឹងភាពជាអ្នកដឹកនាំក្នុងវិស័យ fintech នៅកម្ពុជា។ យើងប្តេជ្ញាថា នឹងបន្តពង្រឹងសេវាកម្មរបស់យើង ឲ្យកាន់តែពិសេសៗជាងមុន ដើម្បីជួយឲ្យ អតិថិជនងាយស្រួលក្នុងការគ្រប់គ្រងការចំណាយរបស់ខ្លួនដោយភាពឆ្លាតវៃ ជាមួយជម្រើសកាតជាច្រើនប្រភេទ ការផ្លាស់ប្ដូរបានតាមចំណូលចិត្ត និងការរក្សាសុវត្ថិភាពគណនីឱ្យកាន់តែរឹងមាំ។
ពានរង្វាន់ទាំងនេះ គឺជាសក្ខីភាពនៃសមិទ្ធិផល និងភាពរីកចម្រើនរបស់ TrueMoney នៅកម្ពុជាដោយរួមបញ្ចូលទាំងការផ្តល់សេវាកម្មប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃ រហូតដល់ការបើកទំព័រថ្មីដើម្បីតភ្ជាប់ទៅក្រៅប្រទេសនៅទូទាំងពិភពលោកជាមួយនឹងចក្ខុវិស័យក្នុងការជំរុញការបង្កើនសមត្ថភាពហិរញ្ញវត្ថុ និងភាពច្នៃប្រឌិតថ្មីៗ ហើយ TrueMoney ក៏កំពុងបង្កើតទិសដៅថ្មីសម្រាប់វិស័យហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា។
ប្រជាជនកម្ពុជារាប់លាននាក់ កំពុងទទួលបានអត្ថប្រយោជន៍ដ៏សំបូរបែបពីសេវាកម្មជាច្រើនរបស់ TrueMoney ដែលតែងតែផ្តល់នូវភាពបត់បែន ភាពងាយស្រួល និងសុវត្ថិភាព ហើយនេះគឺគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ។ សូមរង់ចាំតាមដានការនាំមកនូវសេវាកម្មថ្មីៗជាច្រើនទៀត ពី TrueMoney ដែលយើងនឹងនៅតែបន្តផ្តល់ភាពច្នៃប្រឌិត ពង្រឹង និងជម្រុញឲ្យវិស័យហិញ្ញវត្ថុឌីជីថលកាន់តែមានសក្ដានុពលបន្ថែមទៀត។