កាន់តែទំនើប! រមណីយដ្ឋាននានាក្នុងខេត្តសៀមរាប បានដាក់ប្រព័ន្ធលក់សំបុត្រកម្សាន្ត តាមអនឡាញ
Ping Chou EngJANUARY 30 202586 views

ដើម្បីផ្តល់ភាពងាយស្រួល ក្នុងគោលដៅទាក់ទាញអ្នកទេសចរឱ្យបានកាន់តែច្រើន រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តនូវថ្នាលឌីជីថល សម្រាប់ការលក់ និង ត្រួតពិនិត្យសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ និងគោលដៅទេសចរណ៍ពាក់ព័ន្ធផ្សេងទៀត ក្រោមសមត្ថកិច្ចរបស់គ្រឹះស្ថានអង្គរ ។

 

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ថ្នាលឌីជីថលថ្មីនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សម្រាប់ជាជំនួយសម្រួលដល់ការទិញសំបុត្ររបស់អ្នកទេសចរ នឹងមិនត្រូវការព័ត៌មានស្មុគស្មាញ ច្រើនដូចមុននោះទេ ពោលគឺអ្នកទេសចរនឹងអាច ទិញសំបុត្រទស្សនារមណីយដ្ឋានានា ដែលជាដៃគូសហការ តាមប្រព័ន្ធអនឡាញបាន ។

 

ក្នុងនោះគ្រឹះស្ថានអង្គរនឹងមាន ​ប្រព័ន្ធ​លក់សំបុត្រអន​ឡាញ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិ អាចទិញ​សំបុត្រ​ចូលទស្សនា​រម​ណី​យ​​ដ្ឋាននានាបាន តាមរយៈគេហទំព័រ(www.angkorenterprise.gov.kh) និង​តាម Mobile App ដែលមាននៅលើ Google និង Apple store ឬតាម​បញ្ជរ​លក់​សំបុត្រដែលមានទីតាំងនៅគ្រឹះស្ថានអង្គរ, ប៉ាវីអង្គរ និង នៅផ្សារទំនើបដ៏ហេរីថោកវ៉ក៕ 

 

ទាញយកកម្មវិធីទូរស័ព្ទដៃ Angkor Pass៖ https://qr-angkor.debc.gov.kh 

 

475675908 1163173495198205 3385795340755177712 N

ទីតាំងបញ្ជរលក់សំបុត្រឌីជីថល នៅផ្សារទំនើប The Heritage Walk

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia