ត្រូវខំប្រឹងរៀន! នេះជារង្វា.ន់ជ័យលាភីចំនួន​៥ ដែលសិស្សពូកែទូទាំងប្រទេស ថ្នាក់ទី៩និងទី១២នឹងទទួលបាន
Ping Chou EngMAY 5 2025536 views

ថ្មីៗនេះការប្រឡងសិស្សពូកែទូទាំងប្រទេសប្រចាំឆ្នាំ២០២៥ សម្រាប់ថ្នាក់ទី០៩ និងថ្នាក់ទី១២ បានប្រកបទៅដោយរលូន លើមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា។ ក្នុងនោះគេបានរកឃើញសិស្សខ្លាំងៗជាច្រើនរូប ដោយក្នុងមួយមុខវិជ្ជាមានសិស្សពូកែនិងមានលំដាប់ពិន្ទុខ្ពស់បំផុតចំនួន៥រូប។

 

ចំពោះការប្រឡងសិស្សនេះ បេក្ខជននឹងទទួលបាន រង្វាន់ជ័យលាភីលើកទឹកចិត្តចំនួន៥ចំណុចរួមមាន៖

 

១. ប្រកាសស្តីពីការទទួលស្គាល់សិស្សពូកែទូទាំងប្រទេស ដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មួយច្បាប់។

 

២. មេដាយមួយគ្រឿងសម្រាប់បេក្ខជនជ័យលាភី ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣

 

៣. វិញ្ញាបនបត្របញ្ជាក់សិស្សពូកែទូទាំងប្រទេសមួយច្បាប់

 

. ប្រាក់រង្វាន់តាមចំណាត់ថ្នាក់

 

  • ជ័យលាភីលេខ ១ ទទួលបានថិកា ៣លាន ៥សែនរៀល
  • ជ័យលាភីលេខ ២ ទទួលបានថិកា ៣លាន ២សែនរៀល
  • ជ័យលាភីលេខ ៣ ទទួលបានថិកា ២លាន ៩សែនរៀល
  • ជ័យលាភីលេខ ៤ ទទួលបានថិកា ២លាន ៦សែនរៀល
  • ជ័យលាភីលេខ ៦ ទទួលបានថិកា ២លាន ៣សែនរៀល

 

. ប្រាក់រង្វាន់ឬវត្ថុផ្សេងៗពីសប្បុរសជន។

 

សូមជម្រាបផងដែរថា បេក្ខជនសិស្សពូកែដែលលេចធ្លោ៣រូបសម្រាប់ថ្នាក់ទី១២ ប្រចាំឆ្នាំ២០២៥នេះរួមមាន៖ ជ័យលាភីលេខ១ ផ្នែកអក្សរសិល្ប៍ខ្មែរ បានទៅលើ យុវតី ណា មុន្នីចន្ទកន្និកា មកពីវិទ្យាល័យអន្លង់វែង ខេត្តបន្ទាយមានជ័យ, ជ័យលាភីលេខ១ ផ្នែកគណិតវិទ្យា បានទៅលើ យុវសិស្ស ចាន់ សុវណ្ណារាជ មកពីវិទ្យាល័យប៊ុនរានី ហ៊ុនសែន ព្រៃពោន ខេត្តព្រៃវែង និង ជ័យលាភីលេខ១ ផ្នែករូបវិទ្យា បានទៅលើ យុវសិស្ស ពៅ ជុំរតនៈ មកពីសាលារៀនអន្តរជាតិស្មាធឃីដ ខេត្តសៀមរាប

 

494526007 1093368206149935 7996511644367359021 N

 

494519139 1093368096149946 5492458610698585896 N

 

 

493519290 1093371382816284 5314183089800601533 N

 

494532221 1093371402816282 2923315950524877380 N

 

494708271 1093371409482948 4001601593593451961 N

 

494718723 1093371376149618 8702026363704528225 N

 

 

អត្ថបទដោយ៖ ពីង ជូអេង

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia