ជាធម្មតាបងប្អូនដែលជាម្ចាស់អាជីវកម្មដែលរកស៊ីភាគច្រើន ពេលខ្លះពួកគាត់ត្រូវការលុយបន្ទាន់ដើម្បីទុកបង្វឹលនៅក្នុងអាជីវកម្ម ប៉ុន្តែពួកគាត់មិនចង់កម្ចីអនឡាញនោះឡើយ។ ជាមួយគ្នានោះដែរ ថ្ងៃចាបក្រហមនឹងលើកធនាគារក្នុងស្រុកចំនួន៣ មានផ្តល់កម្ចីដល់ម្ចាស់អាជីវកម្មជាមួយការប្រាក់ទាបបំផុត៖
១.ធនាគារ អ៊ូរី
ធនាគារ អ៊ូរី មានផ្តល់ប្រាក់កម្ចីអាជីវកម្មអតិបរមារហូតដល់ទៅ ៥០ម៉ឺនដុល្លារ សម្រាប់កម្ចីជាមួយនឹងធនាគារអ៊ូរី គឺតម្រូវអោយអតិថិជនមាន៖
- អត្តសញ្ញាណប័ណ្ណ
- ទ្រព្យធានាដាក់បញ្ចាំអាចជាប្លង់ដី ឬប្លង់ផ្ទះនិងមានអ្នកធានាផងដែរ
ដោយឡែកទំហំកម្ចីដែលធនាគារអាចផ្ដល់ជូនបងជាក់ស្តែងគឺអាស្រ័យលទ្ធភាព នៃការបង់សងតាមរយៈការសិក្សានៃទំហំប្រាក់ចំណូល និងទ្រព្យធានារបស់បងផងដែរ ដែលអត្រាការប្រាក់អាចចរចាបាន និងមានលក្ខណៈប្រកួតប្រជែងតាមទីផ្សារ ដែលអត្រាការប្រាក់អាចប្រែប្រួលទៅតាមទំហំកម្ចីកម្ចី មានន័យថាទំហំកម្ចីកាន់តែធំ អត្រាការប្រាក់កាន់តែទាប។ ទំនាក់ទំនងព័ត៌មានលំអិត 023 963 333 / 081 331 333៕
២.ធនាគារ អេ អឹម ខេ (AMK)
ធនាគារ អេ អឹម ខេ គឺមានកម្ចីសម្រាប់អាជីវកររហូតដល់ ៣០០,០០០ដុល្លារដែលមានអត្រាការប្រាក់ទាបត្រឹមតែ ០,៧៩% ប៉ុណ្ណោះក្នុងមួយខែ។ អ្វីដែលកាន់តែពិសេសសម្រាប់ដៃគូអាជីវកម្ម គគឺអាចកម្ចីជាមួយអត្រាការប្រាក់ទាបបំផុតផងដែរ។ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 023 22 02 02 / 1800 200 200 (ដោយឥតគិតថ្លៃ)។
៣. SME Bank
ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាន SME Bank បានប្រកាសពី គម្រោង ហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យមជាមួយលក្ខខណ្ឌអនុគ្រោះ ដែលមានអត្រាការប្រាក់ប្រចាំឆ្នាំត្រឹមតែ ៥% និងរយៈពេល ១០ឆ្នាំ ។
នៅក្នុងនោះដែរ សម្រាប់វិស័យឧសហ្សាកម្មគឺមានទំហំឥណទានរហូតដល់ទៅ ៣លានដុល្លារ រយៈពេលឥណទានរហូតដល់ទៅ១០ឆ្នាំ ចំណែកគម្រោងហិរញ្ញវប្បទានសហគ្រាសធុនតូចនិងមធ្យម (css) គិតអត្រាការប្រាក់ត្រឹមតែ ៥%ប៉ុណ្ណោះ សម្រាប់ឥណទានប្រាក់រៀល។ ទំនាក់ទំនងព័ត៌មានលំអិត ០៩៦ ៨១១ ១១១៨៕