សណ្ឋាគារត្រែបបើកដំណើរការនៅទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា
Sreymom ChaSEPTEMBER 22 2022

ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា – អែននីសម័រ (Ennismore) គឺជាបណ្តុំនៃម៉ាកយីហោសណ្ឋាគារដែលមានភាពច្នៃប្រឌិត និងមានគោលដៅក្នុងបេះដូងរបស់ពួកគាត់់។ លើសពីនេះ សណ្ឋាគារត្រែបក៏បាននាំមកនូវបទពិសោធន៍សណ្ឋាគារថ្មីដ៏ទាក់ទាញដល់ប្រទេសកម្ពុជាជាមួយនឹងការបើកសណ្ឋាគារ TRIBE ដំបូងគេក្នុងប្រទេស។ សណ្ឋាគារត្រែបភ្នំពេញប៉ុស្ដិ៍អូហ្វីស៊្វែរ គឺជាកន្លែងមានភាពច្នៃប្រឌិតខ្ពស់ និងប្រកបដោយភាពរស់រវើក ដែលសាកសមបំផុតសម្រាប់អ្នកដំណើរសម័យថ្មី រួមទាំងអ្នកដំណើរក្នុងស្រុកក្នុងការសំរាកកំសាន្ដជាមួយនឹងសហគមន៍មួយដែលមានផ្នត់គំនិតដូចគ្នា។ក្រៅពីនេះសណ្ឋាគារត្រែបព័ទ្ធជុំវិញដោយអគារបេតិកភណ្ឌ ផ្លូវដើរមាត់ទន្លេមេគង្គ និងប្រាសាទប្រវត្តសាស្រ្តនៃវត្តភ្នំ។ ក្រៅពីនេះសណ្ឋាគារក៏ជ្រើសរើសទីតាំងសំខាន់នៅតំបន់ប៉ុស្ដិ៍ប្រៃសណីយ៍។ ក្រៅពីស្ថាបត្យកម្មសម័យអាណានិគម ទិដ្ឋភាពក្នុងស្រុក និងបូជនីយដ្ឋានវប្បធម៌ខ្មែរ តំបន់នេះក៏នឹងមានសឹងតែគ្រប់យ៉ាងច្រើនទៀតដែលនឹងមកដល់នាពេលខាងមុខនេះ។សណ្ឋាគារត្រែបភ្នំពេញប៉ុស្ដិ៍អូហ្វីស៊្វែរផ្ដោតលើការផ្ដល់ជូនអ្នកដំណើរសម័យថ្មីដែលមកកំសាន្ដនៅប្រទេសកម្ពុជានូវជម្រើសសណ្ឋាគារដែលមានតម្លៃសមរម្យប្រកបដោយភាពច្នៃប្រឌិត។ លើសពីនេះ យើងធានាផ្ដល់ជូននូវបទពិសោធន៍ថ្មី និងចំណុចសំខាន់ដែលអ្នកដំណើរត្រូវការ ហើយផ្ដល់ជូនគ្រប់យ៉ាងដែលចាំបាច់សម្រាប់ពួកគាត់។ ក្នុងនាមជាសណ្ឋាគារដែលរចនាឡើងដោយប្រណិតភាព បរិយាកាសរស់នៅប្រកបដោយថាមពល លម្អដោយវត្ថុរចនាដូចជា រូបតំណាង ពណ៌ចម្រុះ និងចំណុចលម្អិតគួរឱ្យភ្ញាក់ផ្អើលដែលត្រូវបានជ្រើសរើសដោយផ្តោតលើភាពងាយស្រួល និងរចនាបទក្នុងចិត្ត។ TRIBE គឺជាប្រភេទសណ្ឋាគារថ្មីមួយ ដែលមិនត្រឹមតែផ្តល់ជូននូវកន្លែងស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួជាគោលដៅសង្គម និងធ្វើជាសហគមន៍ផងដែរ។

Photo 2022 09 22 09 56 55

ច្រកចូលជាន់ផ្ទាល់ដី

Photo 2022 09 22 09 56 25

ឡប់ប៊ី

“អ្នកដំណើរសព្វថ្ងៃលែងចង់បានសណ្ឋាគារបែបហួសសម័យទៀតហើយ។ ពួកគាត់បែរទៅរកភាពសាមញ្ញ តម្លៃសមរម្យ និងប្រាស្រ័យទាក់ទងគ្នាប្រកបដោយបរិយាកាសប្រកបដោយភាពច្នៃប្រឌិត។ សណ្ឋាគារត្រែបកំណត់ឡើងវិញនូវភាពប្រណីត ដើម្បីរៀបចំបទពិសោធន៍សណ្ឋាគារទំនើប ក្នុងតម្លៃសមរម្យ។ ពួកយើងមានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញនូវគោលគំនិតតែមួយដល់ប្រទេសកម្ពុជាជាមួយនឹងការបើកសម្ពោធសណ្ឋាគារត្រែបភ្នំពេញ។ ជាមួយនឹងបុគ្គលិកលក្ខណៈបែបបូទិចទាន់សម័យ និងវប្បធម៌ទំនាក់ទំនងសង្គម សណ្ឋាគារនេះនឹងក្លាយជាមជ្ឈមណ្ឌលដែលគួរឱ្យទាក់ទាយ និងបំផុសគំនិតទាំងអ្នកធ្វើដំណើរ និងអ្នកក្នុងស្រុក លោក François Leclerc អនុប្រធាន COO នៃក្រុមហ៊ុន TRIBE បាននិយាយ។  

 សណ្ឋាគារត្រែបភ្នំពេញប៉ុស្ដិ៍អូហ្វីស៊្វែរគឺជាការផ្តុំបញ្ចូលគ្នាដោយសណ្ឋាគារ និង មជ្ឈមណ្ឌលទំនាក់ទំនងសង្គម។ តំបន់ទំនាក់ទំនងរួមត្រូវគ្នាបានរចនាឡើងជាចំណុចពិសេសរបស់សណ្ឋាគាររបស់ពួកគេ។ កន្លែងរង់ចាំទូលំទូលាយជាមួយនឹងគ្រឿងសង្ហារឹមដ៏ទាក់ទាញដែលផ្ដល់អំណោចផលទៅលើការធ្វើការ ការកំសាន្ត និងការទំនាក់ទំនង។ កន្លែងធ្វើការរួមគ្នាដ៏រស់រវើកពិតជាសាកសមបំផុតសម្រាប់អ្នកដំណើរក្នុងនិងក្រៅស្រុក ក៏ដូចជាសហគ្រិនដែលចូលចិត្តបំពេញការងារតាមប្រព័ន្ធឌីជីថលផងដែរ។ អ្នកដំណើរអាចភ្ជាប់ទំនាក់ទំនងជាមួយគ្នាដោយគ្រាន់តែញ៉ាំកាហ្វេដ៏ឈុយឆ្ងាញ់ដែលបានចម្រាញ់ក្នុងស្រុក ឬក៏អាចរីករាយជាមួយនឹងនំប៉័ងសាច់ ABC (Awesomest Baguette in Cambodia) រួមជាមួយអាហារសុខភាពជាច្រើនទៀតដែលមាននៅត្រែបអេចស្ព្រេស ២៤ ម៉ោងតែម្ដង។   

បន្ទប់របស់សណ្ឋាគារត្រែបយើងមាន 6 ប្រភេទដែលផ្ដោតសំខាន់ទៅលើមុខងារពិសេស រួមជាមួយរចនាបទ និងផាសុកភាព។ បន្ទប់ដែលគួរឱ្យទាក់ទាញចំនួន 260 មានបង្អួចផ្ជាប់ពីកម្រាលឥដ្ឋដល់ពិដានដែលអនុញ្ញាតឱ្យមានពន្លឺគ្រប់គ្រាន់ចូលក្នុងបន្ទប់។ មួយវិញទៀត បន្ទប់របស់ពួកយើងបានបំពាក់ដោយបរិក្ខារមានគុណភាពខ្ពស់ដូចជា គ្រែពិសេសប្រចាំត្រែបផ្ទាល់ដែលមានផាសុកភាព ពូក និងកម្រាល អំពូលភ្លើង រ៉ូបងូតទឹក ប្រដាប់អ៊ុតខោអាវប្រើចំហាយទឹក និងម៉ាស៊ីនឆុងកាហ្វេ(Nespresso)។ ក្រៅពីនេះដែរ បន្ទប់គេងរបស់ត្រែបផ្តល់មកជាមួយនឹងផលិតផលថែរក្សាសក់ម៉ាក់ keven.murphy ដែលមិនប៉ះពាល់ដល់បរិស្ថាន និងសុខភាពសក់។ សណ្ឋាគារត្រែបជ្រើសរើស KEVIN.MURPHY ព្រោះវាត្រូវបានផលិតចេញពីកាកសំណល់ប្លាស្ទិកដែលការពារផ្លូវទឹកទូទាំងពិភពលោក។

Photo 2022 09 22 09 56 35

បន្ទប់ស្នាក់នៅរបស់ភ្ញៀវ 

Photo 2022 09 22 09 56 46

ភោជនីយដ្ឋាន Hemisphere

ជាន់នៅខាងលើគេបង្អស់នៃ TRIBE Phnom Penh Office Square គឺជាកន្លែងដើរលេងមួយសម្រាប់អ្នកទីក្រុងដែលពោរពេញទៅមុខម្ហូបប្លែកៗ ជាច្រើនមុខ គួបផ្សំជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនៃទីក្រុងភ្នំពេញ។ ភាពស្វាហាប់ និងរស់រវើកនៃបុគ្គលិក Hemisphere នឹងទទួលស្វាគមន៍ការបរិភោគ អាហារពេលល្ងាចរបស់លោកអ្នក ដោយភាពក្លាហាន ជាមួយបរិយាកាសដ៏រស់រវើក និងការរចនាភ្លើងយ៉ាងស្រស់ស្អាត។ មុខម្ហូបដែលបានរៀបចំជូន នឹងមកបំពេញជីវ្ហាវិញ្ញាណរបស់លោកអ្នក តាំងពីពេលថ្ងៃ រហូតដល់ពេលយប់។ ជាមួយការរចនាគួរឲ្យកត់សម្គាល់នៃបារ Mad Max Memories 21, រឺក៏ហៅកាត់ថា MMM 21 នឹងក្លាយទៅជាទីតាំងយ៉ាងសាកសមបំផុតមួយក្នុងទីក្រុង ដើម្បីក្រេបរសជាតិភេសជ្ជៈប្រចាំហាង​ ដែលធ្វើឡើងជាមួយ Mezcal។

Workout Atelier ដែលជាកន្លែងដ៏សាកសមបំផុតសម្រាប់អ្នកចូលចិត្តហាត់ប្រាណ​ ជាមួយនឹងអាងហែលទឹកទឹកប្រៃ នៅខាងក្រៅ ដែលអាចមើលឃើញដងទន្លេមេគង្គ ក៏ជាកន្លែងគេចចេញពីភាពក្តៅស្អុះស្អាប់ ជាមួយនឹងស្រាក្រឡុកត្រជាក់ៗនៅក្នុងដៃ។ បន្ទប់ស្ទូឌីយោគឺជាកន្លែងពហុមុខងារ សម្រាប់រៀបចំកិច្ចប្រជុំឯកជន និងព្រឹត្តិការណ៍នានា។

លោក Sokun Chanpreda ម្ចាស់សណ្ឋាគារ​ TRIBE Phnom Penh Post Office Square បានលើកឡើងថា “ទីក្រុងភ្នំពេញគឺត្រូវបានស្គាល់ថាជា ទីក្រុង ប៉ារីស នៅភូមភាគបូព៌ា”។​ “ទីក្រុងដែលគ្មានពេលសម្រាក ជាមួយទីតាំងដែលពិសេសបំផុត និង រចនាបទដ៏រស់រវើក នៃ TRIBE Phnom Penh Post Office Square ត្រូវបានរចនាឡើងជាកន្លែងសម្រាប់ការជួបជុំ។ ទាំងភ្ញៀវជាតិ និងអន្តរជាតិអាចប្រមើមើលសណ្ឋាគារ​នេះជាកន្លែង ដែលអាចនាំមកនូវអ្វី ដែលពួកគេប្រាថ្នាចង់បានមិនថាជាកន្លែងស្នាក់នៅ ​កន្លែងធ្វើការរួមគ្នា កន្លែងលំហែអារម្មណ៍ គោលដៅជួបជុំ ឬសាលវិចិត្រសិល្បៈ។ ទាំងនេះហើយដែលបានធ្វើឲ្យសណ្ឋាគារនេះមានលក្ខណៈពិសេសជាងគេនៅក្នុងទីផ្សារ។​ TRIBE Phnom Penh Post Office Square គឺជាសណ្ឋាគារ​បែបស៊ីវិល័យមួយដែលមានតម្លៃសមរម្យ និងមានលក្ខណៈពិសេស។ តាំងពីគំនិតក្នុងការរចនា និងការជ្រើសរើសចម្រៀង រហូតដល់ការជ្រើសរើសម៉ាស៊ីនកិនកាហ្វេ ត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់។ សរុបមក TRIBE គឺផ្តោតសំខាន់ទៅលើ ការកែប្រែទម្រង់នៃបទពិសោធន៍ដែលធ្លាប់តែផ្តល់ជូនដោយ សណ្ឋាគារ​ធម្មតា”។

“TRIBE Phnom Penh Post Office Square​ កំពុងតែផ្តល់ជូននូវបទពិសោធន៍ជាច្រើន ដែលមាន​សារៈសំខាន់សម្រាប់អ្នកធ្វើដំណើរសម័យថ្មី ដែលមានដូចជាបន្ទប់រចនាដោយភាពវៃឆ្លាតប្រកបដោយផាសុកភាព ជាមួយតម្លៃសមរម្យ​ កន្លែងធ្វើការរួមគ្នា និងមជ្ឈមណ្ឌលសង្គមដែលកំពុងតែបើកដំណើរការ។ 

ទីនេះនឹងក្លាយជាគោលដៅថ្មីសម្រាប់អ្នកចូលចិត្តបច្ចេកវិទ្យា ក៏ដូចជាអ្នកធ្វើដំណើរក្នុងទីក្រុង ដើម្បីមក ស្នាក់នៅ ធ្វើការ និងលេងកម្សាន្ត” បន្ថែមដោយលោក Nicolas Girard អ្នកចាត់ការទូទៅនៃសណ្ឋាគារ TRIBE Phnom Penh Post Office Square។

TRIBE Phnom Penh Post Office ផ្តល់ជូនដំណោះស្រាយប្រកបដោយនិរន្តរភាពសម្រាប់អ្នកដំណើរដែលចង់រក្សានូវភាពវិជ្ជមានដល់ពិភពលោក។ គ្មានការប្រើប្រាស់ប្លាស្ទិកសូម្បីតែមួយនៅបរិវេណសម្រាប់ភ្ញៀវនៃសណ្ឋាគារ។​ កាកសំណល់ផ្សេងៗ ត្រូវបានវិចខ្ជប់ជាមួយនឹងថង់ដែលអាចបំបែកបាន។ សណ្ឋាគារយកចិត្តទុកដាក់លើការប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីផ្តល់នូវបទពិសោធន៍ប្រកបដោយនិរន្តរភាព។

TRIBE Phnom Penh Post Office Square កំពុងមានការផ្តល់ជូនពិសេសជាមួយនឹងតម្លៃបន្ទប់ចាប់ពី $88+++ ក្នុងមួយយប់ឡើងទៅ ព្រមទាំងការបញ្ចុះតម្លៃ 15% ទៅលើអាហារ និងភេសជ្ជៈដែលគ្មានជាតិអាល់កុលផងដែរ។ ការផ្តល់ជូននេះមានសុពលភាពសម្រាប់ការកក់ និងស្នាក់នៅចាប់ពីពេលនេះរហូតដល់ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2022។

TRIBE Phnom Penh Post Office Square មានទីតាំងនៅផ្ទះលេខ 47 ផ្លូវ 1 កែង 94 សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ 12202 រាជធានីភ្នំពេញ ប្រទេសកម្ពុជា ចម្ងាយប្រមាណ 10 គីឡូម៉ែត្រពីអាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.mytribehotel.com អ៊ីមែលHB5M5@mytribehotel.com ឬទំនាក់ទំនងលេខទូរសព្ទ +855 (0) 23 965 500។

Photo 2022 09 22 09 57 04

 

Sreymom Cha

អត្ថបទសរុប៖ 310

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia