កាន់តែក្តៅ! បណ្តាញសង្គម Tik Tok អាចនឹងលក់ទៅឱ្យមហាសេដ្ឋី Elon Musk
ធី ស្រីល័ក្ខJANUARY 15 2025222 views

យោងតាមរបាយការណ៍របស់ Bloomberng បានឱ្យដឹងថា មន្រ្តីចិនកំពុងតែពិចារណាក្នុងការលក់ប្រតិបត្តិការរបស់ Tik Tok ទៅឱ្យមហាសេដ្ឋី Elon Musk ក្នុងករណីប្រសិនជា Tik Tok ចាញ់ក្តីក្នុងតុលាការកំពូលនៅសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ចេញពី CNA ។

 

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា មូលហេតុដែលមន្រ្តីចិនពិចារណាលក់ Tik Tok ទៅឱ្យ Elon Musk គឺព្រួយបារម្ភខ្លាចអាមេរិកបិទ Tik Tok ប៉ុន្មានថ្ងៃខាងមុខនេះ។ យ៉ាងណាមិញ មន្រ្តីទីក្រុងប៉េកាំងនៅតែចង់ឱ្យ Tik Tok ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ByteDance ដដែល ហើយប្រសិនជា Tik Tok អាចនឹងលក់ឱ្យសហរដ្ឋអាមេរិកពិតមែន គឺអាចលក់តាមរយៈដំណើរការដេញថ្លៃប្រកួតប្រជែង ឬតាមរយៈកិច្ចព្រមព្រៀងដែលរៀបចំដោយរដ្ឋាភិបាល ដោយបង្ហាញពីអនាគតរបស់ Tik Tok។

17

ទោះបីជាយ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្ននេះមន្ត្រីដែលមកពីភាគីទាំងពីរមិនទាន់ឈានដល់ការឯកភាពគ្នាលើដំណើរការ និងវិធីសាស្រ្តនៃការលក់ប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិកនៅឡើយនោះទេ ។

 

គួររំលឹកផងដែរថា នៅក្នុងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ប្រសិនជាក្រុមហ៊ុន ByteDance មិនព្រមលក់ Tik Tok ទៅឱ្យសហរដ្ឋអាមេរិកទេនោះ Tik Tok នឹងលេងមានវត្តមាននៅអាមេរិកតទៅទៀតហើយ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia