ក្តៅៗ! ឥណ្ឌូនេស៊ី គ្រោងដាក់ច្បាប់ហាមក្មេងៗ មិនឱ្យលេង TikTok និង Facebook ដើម្បីបញ្ចៀសបញ្ហាទាំងនេះ
ធី ស្រីល័ក្ខJANUARY 15 202585 views

ឥណ្ឌូនេស៊ី គ្រោងនឹងចេញបទប្បញ្ញត្តិហាមមិនឱ្យក្មេងៗ លេងបណ្តាញសង្គម Tik Tok ,Facebook,Instragram ជាដាច់ខាត ដើម្បីចង់ការពារពលរដ្ឋវ័យក្មេង ដែលស្ថិតក្នុងវ័យមួយងាយរងគ្រោះពីការឆបោកនិងការរំលោភបំពានផ្សេងៗពីបណ្តាញសង្គមទាំងនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ។

 

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ចំពោះច្បាប់ដែលឥណ្ឌូនេស៊ីគ្រោងដាក់នេះដែរ គឺធ្វើតាមប្រទេសអូស្រ្តាលីដែលកាលពីកន្លងទៅអូស្រ្តាលីបានដាក់បម្រាមមិនឱ្យក្មេងក្រោម១៦ឆ្នាំ ចូលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនេះឡើយ ហើយប្រសិនជាក្រុមហ៊ុនទាំងនោះបរាជ័យក្នុងការរារាំងឱ្យកុមារចូលប្រើបណ្តាញសង្គមរបស់ពួកគេនោះអូស្រ្តាលីនឹងធ្វើការផាកពិន័យតែម្តង។

 

មិនតែប៉ុណ្ណោះ សូម្បីតែប្រធានាធិបតីឥណ្ឌូនេស៊ី Prabowo Subianto ក៏​មាន​ការ​គាំទ្រ​​ខ្លាំង ​ចំពោះច្បាប់ដែលគ្រោងនឹងបង្កើតនេះឡើងដែរ ព្រោះច្បាប់នេះល្អបំផុតសម្រាប់ការពារ​កុមារពីបណ្តាញសង្គមទាំងប៉ុន្មាននេះផងដែរ។

14

គួរបញ្ជាក់ថា ការស្ទង់មតិបានបង្ហាញថា កុមារដែលមានអាយុក្រោម ១២ឆ្នាំ គឺបានលេង Facebook, Instagram និង TikTok រហូតដល់ទៅ ៤៨% នៅក្នុងនោះ ក្នុងចំណោមពលរដ្ឋដែលមានអាយុ១២ ឆ្នាំរហូតដល់ ២៧ឆ្នាំ គឺបានលេងបណ្តាញសង្គមទាំងប៉ុន្មាននេះរហូតដល់ ៨៧% ៕

15

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia