មានលុយក្រោម២ម៉ឺន$ គួរទិញ Kia ឬ Toyota? ខណៈរថយន្តខ្លាញ់គោ២ម៉ូដែលនេះ តម្លៃមិនដល់២ម៉ឺន$ទេ
នារី AUTOJULY 27 20231.4 K views

 

ចិត្តស្រលាញ់ឡានថ្មី តែលុយមិនគ្រប់ ខណៈរឿងទាំងនេះ បានធ្វើឱ្យប្រិយមិត្តមួយចំនួនធំឈឺក្បាលខ្លាំងមែនទែន ថាគួរសន្សំលុយបន្ថែមយកឡានថ្មី ឬគួរសម្រេចទិញឡានមួយទឹក ប៉ុន្តែយ៉ាងណាមិញថ្ងៃនេះ Business Cambodia សូមណែនាំរថយន្តថ្មីចំនួនពីរម៉ូឌែលតម្លៃក្រោម២ម៉ឺន$តែប៉ុណ្ណោះ​។ ដោយរថយន្តទី១គឺ  Toyota ម៉ូដែល 𝗪𝗶𝗴𝗼 𝟮𝟬𝟮𝟰 តម្លៃ១៩៩០០ដុល្លារនិងម៉ូដែលទី២នោះគឺរថយន្តរបស់កូរ៉េ Kia Picanto 2023 តម្លៃ១៩០០០ដុល្លារ ។

ខាងក្រោមនេះជាលក្ខណៈពិសេសៗមួយចំនួន ដែលបងប្អូនអាចធ្វើការសម្រេចចិត្តបាន ថាម៉ូឌែលមួយណាដែលសាកសមជាមួយបងប្អូន។ ដោយចំនុចសំខាន់ៗទាំងនោះរួមមានដូចជា៖

១. លក្ខណៈពិសេស និងលក្ខណៈសំខាន់ៗរបស់ Toyota Wigo ឆ្នាំ 2024

  • ប្រវែងសរុប៖ ៣.៧៦០ ម។
  • ទទឹងសរុប៖ ១,៦៦៥ ម។
  • កម្ពស់សរុប៖ ១.៥១៥ ម។
  • កន្លែងអង្គុយ៖ ៥
  • ម៉ាស៊ីន : 1.0-liter (998cc) 12-valve DOHC, VVT, 3-cylinder
  • ទិន្នផលអតិបរមា: 67 PS @ 6,000 rpm
  • កម្លាំងបង្វិលជុំអតិបរមា: 89 Nm @ 4,400 rpm
  • Gia Xe Toyota Wigo 2023 01

    • ចំណុះធុងសាំង៖ ៣៦ លីត្រ
    • ការបញ្ជូន: MT 5 ល្បឿន (J MT); CVT (E CVT, G CVT)
    • ប្រព័ន្ធបញ្ឆេះ: Rotary; Push-Start (G CVT)
    • ហ្វ្រាំងមុខ៖ ឌីសដែលមានខ្យល់ចេញចូល
    • ហ្វ្រាំងខាងក្រោយ៖ ស្គរ
    • កង់៖ យ៉ាន់ស្ព័រ ១៤ អ៊ីញ
    • ABS ជាមួយ EBD
    • ការគ្រប់គ្រងស្ថេរភាពយានយន្ត
    • ការគ្រប់គ្រងជំនួយការចាប់ផ្តើមឡើងភ្នំ
    • ប្រព័ន្ធអូឌីយ៉ូ៖ 1-DIN w/ Bluetooth (J MT); អេក្រង់ 8 អ៊ីញ អូឌីយ៉ូ ជាមួយ Apple CarPlay និង Android Auto (E CVT, G CVT)​ ​

    Toyota Wigo 2023 Co Hoi Va Thach Thuc Anh1 1686291649747

    ២.  លក្ខណៈពិសេស និងលក្ខណៈសំខាន់ៗរបស់ Kia Picanto 2023

    • ប្រវែងសរុប៖ ៣៥៩៥mm
    • ទទឹងសរុប៖ ១,៥៩៥ ម
    • កម្ពស់សរុប៖ ១៤៨៥ mm
    • កន្លែងអង្គុយ៖ ៥

    Maxresdefault

    • ម៉ាស៊ីន : 1.2-liter ហើយផ្តល់ជូនក្នុងកម្រិត GT-Line និង EX trim ជាមួយនឹងប្រអប់លេខ៥វគ្គ ឬប្រអប់លេខស្វ័យប្រវត្តិ ៤ វគ្គ។
    • ថាមពលអតិបរមា: ប្រែប្រួលពី 67 ទៅ 100 hp
    • កម្លាំងបង្វិលជុំអតិបរមា: 96 ទៅ 172 Nm
    • ចំណុះធុងសាំង៖ ៣៥ លីត្រ
    • ហ្វ្រាំងមុខ៖ ឌីស - ខ្យល់
    • ហ្វ្រាំងខាងក្រោយ៖ ឌីអេសស៊ី
    • ការគ្រប់គ្រងស្ថេរភាពយានយន្ត
    • ការគ្រប់គ្រងជំនួយការចាប់ផ្តើមឡើងភ្នំ
    • ប្រព័ន្ធអូឌីយ៉ូ៖ អេក្រង់ប៉ះពណ៌ ៧ អ៊ីញ; ប៊្លូធូស; បង្ហាញព័ត៌មានអ្នកបើកបរ; រន្ធ AUX និង USB; ប្រព័ន្ធអូឌីយ៉ូ 5-speaker។

    2 5

    យ៉ាងណាដែរបន្ទាប់ពីដឹងលក្ខណៈពិសេសៗរបស់រថយន្តនិមួយៗហើយ តើប្រិយមិត្តគិតថា និឹងជ្រើសរើសយកម៉ូឌែលមួយណាដែរ?

     

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia