កាត់ទាំងបង្ខំ! ក្រុមហ៊ុន Toyota កាត់បុគ្គលិកជាង ១ពាន់នាក់មុនបញ្ចប់កិច្ចសន្យា ក្រោយការលក់ធ្លាក់ចុះ
ធី ស្រីល័ក្ខJULY 26 20236 K views

ថ្មីៗនេះ ក្រុមហ៊ុន Toyota បានប្រកាសពីការកាត់បន្ថយចំនួនបុគ្គលិកប្រមាណ ១ពាន់នាក់នៅក្នុងប្រទេសចិន ក្រោយពីសេដ្ឋកិច្ចដ៏ធំបំផុតទី២ របស់ពិភពលោកចិនកំពុងមានការថយចុះ​ ដែលបណ្តាលឱ្យការលក់រថយន្តថ្មីរបស់ក្រុមហ៊ុន Toyota មានការធ្លាក់ចុះយ៉ាងខ្លាំង។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន NIKKEI Asia។

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ក្រុមហ៊ុនបុត្រសម្ព័ន្ធ Toyota នៅក្នុងប្រទេសចិន ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនរថយន្តយក្សរបស់ចិន Guangzhou Automobile Group បានបញ្ចប់កិច្ចសន្យារបស់បុគ្គលិកប្រហែល ១ពាន់នាក់មុនថ្ងៃផុតកំណត់របស់ពួកគេ។

១០

លើសពីនេះទៅទៀត បើគិតមកដល់នាពេលនេះ ក្រុមហ៊ុន Toyota មានបុគ្គលិកសរុបចំនួន ១៩,000 ហើយការបញ្ឈប់ការងារបុគ្គលិកនេះគឺប្រហែល ៥% នៃកម្លាំងការងាររបស់បុគ្គលិកសរុបក្នុងក្រុមហ៊ុន។ តែការបញ្ឈប់នេះ ក្រុមហ៊ុនក៏មានផ្តល់សំណងដល់អ្នកដែលត្រូវបានគេបញ្ឈប់ផងដែរ។

11

គូសបញ្ជាក់ថា កាលពីកន្លងទៅ ក្រុមហ៊ុន Toyota ក៏បានប្រកាសថា បើគិតពីអំឡុងខែមករា ដល់ខែមិថុនា ក្រុមហ៊ុនអាចលក់ឡានបានប្រមាណចំនួន ៨៧៩,៤០០ គ្រឿង ធ្លាក់ចុះ ២.៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

13

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia