មុននេះបន្តិច ប្រទេសថៃបានកំពុងតែជួប គ្រោះរញ្ជួយដីកម្រិត ៧.៣ រ៉ិចទ័រ បានអង្រួនរដ្ឋធានីបាងកកប្រទេសថៃ នៅថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥នេះបណ្តាលឱ្យប៉ះពាល់អគារមួយចំនួន។
ជាមួយគ្នានោះដែរ បងប្អូននៅខ្មែរមួយចំនួនក៏បានបារម្ភអំពីស្ថានភាពនៅប្រទេសកម្ពុជាផងដែរ។ នៅក្នុងនោះដែរ ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ក៏បានបញ្ជាក់អំពីស្ថានភាពអគារខ្ពស់ៗនៅកម្ពុជាថា៖ “មុននេះ អគារខ្ពស់ៗនៅខេត្តព្រះសីហនុ រងការរង្គើតិចតួចដែរ តែបានស្ងប់ស្ងាត់ទៅវិញហើយ”។ នេះបើយោងតាមការចុះផ្សាយដោយ នាយកដ្ឋានព័ត៌មាន។
គួររំលឹកថា ការរញ្ជួយដីនៅប្រទេសថៃនេះក៏មានការបញ្ជាក់ថា មានកម្រិតរាក់ ១០ គីឡូម៉ែត្រ ប៉ះពាល់ដល់ប្រទេសមីយ៉ាន់ម៉ា ដែលនៅជិតខាង។ នេះបើយោងតាមរបាយការណ៍បណ្តោះអាសន្ន៕