Elon Musk ថាអង្គភាព DOGE អាចជួយសន្សំថវិការដ្ឋដល់ ១០០០ ពាន់លា.ន$ ដោយធ្វើរឿងធំ២នេះ
Kan DaraMARCH 31 2025147 views

មហាសេដ្ឋី Elon Musk ដែលជាក្បាលម៉ាស៊ីនៃអង្គភាពប្រសិទ្ធិភាពរដ្ឋាភិបាល (DOGE) បានដាក់គោលដៅកាត់បន្ថយការចំណាយសរុបរបស់រដ្ឋាភិបាលអាមេរិកចំនួន ១០០០ ពាន់លានដុល្លារ នៅចុងខែឧសភា ឆ្នាំ២០២៥។ នេះបើយោងតាមការឲ្យដឹងពី New York Post នាថ្ងៃទី៣០ ខែមីនា។

 

ថ្លែងក្នុងបទសម្ភាសន៍ជាមួយ Fox News នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៥ លោក Elon Musk បានបង្ហាញការតាំងចិត្តយ៉ាងខ្លាំងលើគោលដៅនេះ និងបានលើកឡើងថា៖ «ការកាត់បន្ថយថវិកា ១៥% ដោយការលុបបំបាត់កាកសំណល់ និងការក្លែងបន្លំ គឺពិតជាអាចធ្វើទៅបាន។ រដ្ឋាភិបាលគ្មានប្រសិទ្ធភាព ហើយមានការខ្ជះខ្ជាយ និងការក្លែងបន្លំច្រើន។ ដូច្នេះយើងជឿជាក់ថា យើងអាចកាត់បន្ថយថវិកាបាន ១៥% ដោយមិនប៉ះពាល់ដល់សេវាសំខាន់ៗរបស់រដ្ឋាភិបាលនោះឡើយ»។ និងអះអាងថាអង្គភាព DOGE កំពុងសន្សំសំចៃបាន ៤ ពាន់លានដុល្លារ ក្នុងមួយថ្ងៃ។

 

គួរជម្រាបផងដែរថា ក្រោយទទួលភារកិច្ចដឹកនាំការិយាល័យប្រសិទ្ធភាពរដ្ឋាភិបាល ចាប់តាំងពីចុងខែមករាមក មហាសេដ្ឋី Elon Musk បានជួយសម្រួលដល់ការកាត់បន្ថយការចំណាយរបស់ទីភ្នាក់ងារសហព័ន្ធ ដោយជំរុញឲ្យមានការបញ្ឈប់ការងារ និងបិទអង្គភាពមួយចំនួន ជាពិសេសបានគាស់កកាយ និងរកឃើញរឿងរ៉ាវមិនប្រក្រតីក្នុងរដ្ឋបាលចាស់ ខណៈលោកបានសម្រេចលុបឈ្មោះខ្មោចរហូតដល់ ៣,២លាននាក់ ចេញពីបញ្ជីអ្នកទទួលបានផលប្រយោជន៍ពីរបបសន្តិសុខសង្គម ដោយក្នុងចំណោមអ្នកទាំងនោះភាគច្រើនមានអាយុ១២០ឆ្នាំ ហើយខ្លះច្រើនជាងនេះទៅទៀត៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia