ពេលព្រលានយន្តហោះថ្មីរួចរាល់ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរ ក្នុងចំនួន១នេះឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់នៅក្នុងឱកាសអញ្ជើញទស្សនាព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល យ៉ាងដូច្នេះថា កម្ពុជារំពឹងថានឹងមានកំណើនភ្ញៀវទេសចរបន្ទាប់ពីព្រលានយន្តហោះថ្មីរួចរាល់ នៅចុងឆ្នាំ២០២៥នេះ។
តាមប្រភពពីក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ បានគូសបញ្ជាក់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នេះថា កំណើនភ្ញៀវទេសចរអន្តរជាតិបាននឹងកំពុងមានសន្ទុះគួរឱ្យកត់សម្គាល់ តួយ៉ាងចំនួនភ្ញៀវទេសចរក្នុងឆ្នាំ២០២៤ មានការកើនឡើង២៣% ធៀបនឹងឆ្នាំ២០២៣ ពោលឈានដល់៦លាន៧សែននាក់។
ខណៈដែលនៅឆ្នាំ២០២៥នេះកម្ពុជា រំពឹងថា នឹងបន្តកើនឡើងឈានដល់ ៧លាន២សែននាក់ ទៅដល់៧លាន៥សែននាក់។
សូមជម្រាបជូនថា អាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្ន សម្រេចការសាងសង់បានប្រមាណ ៩៥% ហើយនឹងគ្រោងដាក់ឱ្យដំណើរការជាផ្លូវការនាខែកក្កដាខាងមុខនេះ។
ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ 4F អាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕
អត្ថបទ៖ ពីង ជូអេង