ចាប់អារម្មណ៍ទេ? នេះជាការងា.រទាំង៥ ដែលស្រ្តេសតិចបំផុតលើលោក ខណៈអាចរកប្រាក់ចំណូ.លបានខ្ពស់
Kan DaraMAY 29 2025361 views

ការងារមិនសូវមានសម្ពាធខ្លាំង ហើយអាចរកលុយបានច្រើន គឺជាក្តីប្រាថ្នារបស់មនុស្សរាប់លាននាក់។ ខាងក្រោមនេះ គឺជាការងារទាំង៥ប្រភេទ ដែលស្ត្រេសតិចជាងគេបំផុតលើលោក តែអាចរកចំណូលបានលើសពី ១សែនដុល្លារ ក្នុងមួយឆ្នាំ យោងតាមការស្រាវជ្រាវរបស់ USA Today ចុះផ្សាយនាចុងឆ្នាំ ២០២៤៖

/. វិស្វករប្រព័ន្ធសូឡា៖ ជាមួយនឹងប្រាក់បៀវត្សរ៍ប្រចាំឆ្នាំជាមធ្យម ១៤ម៉ឺនដុល្លារ វិស្វករប្រព័ន្ធសូឡាអាចរស់នៅក្នុងជីវភាពមួយយ៉ាងប្រសើរ ខណៈអនាគតនៃប្រភពថាមពល និងបច្ចេកវិទ្យាមាននិរន្តរភាព។ តួនាទីនេះជាទូទៅទាមទារសញ្ញាបត្ររយៈពេល ៤ឆ្នាំ ដែលស្រដៀងនឹងវិស្វកម្ម ហើយសាកស័ត្តិបំផុតសម្រាប់អ្នកស្រលាញ់វិស័យ STEM។

/. អ្នកឯកទេសធនធានទឹក៖ ជាមធ្យមអាចរកចំណូលបានជាង ១១ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ តាមរយៈការដោះស្រាយបញ្ហាផ្សេងៗទាក់ទងនឹងទឹក ក្នុងសហគមន៍ ឬតំបន់ផ្សេងៗ។ ទោះពិភពលោកកាន់តែរីកចម្រើន ឬជួបវិបត្តិ ការងារជាអ្នកឯកទេសធនធានទឹក នៅតែមានតម្រូវការចាំបាច់។

៣/. ណិតវិទូ៖ ជាការងារមួយក្នុងវិស័យអប់រំដែលប្រើពេលវេលាច្រើន ហើយទាមទារសញ្ញាបត្រយ៉ាងហោចណាស់ត្រឹមកម្រិតបរិញ្ញាបត្រ និងទទួលបានប្រាក់ខែជាមធ្យមប្រចាំឆ្នាំជាង ១១ម៉ឺនដុល្លារ។ អ្នកមានជំនាញផ្នែកគណិតវិទ្យាមានតម្រូវការការងារខ្ពស់ និងមានស្ថេរភាព។

៤/. សេដ្ឋវិទូបរិស្ថាន៖ ជាធម្មតាតម្រូវឲ្យបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត មុនពេលចូលប្រឡូកក្នុងវិស័យនេះ។ ការវិភាគលើបញ្ហាស្មុគស្មាញនៃការប្រែប្រួលអាកាសធាតុ និងយុទ្ធសាស្ត្រដំណោះស្រាយសេដ្ឋកិច្ចចំពោះបញ្ហាពិភពលោក អ្នកសេដ្ឋកិច្ចបរិស្ថានមានតម្រូវការខ្ពស់ និងពុំសូវមានការប្រកួតប្រជែងការងារឡើយ ដោយទទួលបានប្រាក់ខែជាមធ្យមជាង ១១ម៉ឺនដុល្លារ ជារៀងរាល់ឆ្នាំ។

៥/. អ្នកវិទ្យាសាស្ត្រចាប់សញ្ញាពីចម្ងាយពួកគេមានសមត្ថភាពប្រើឧបករណ៍ចាប់សញ្ញាដើម្បីប្រមូល និងវិភាគទិន្នន័យអំពីពិភពលោក។ ចាប់ពីសហគមន៍រហូតដល់ការប្រែប្រួលអាកាសធាតុ ពួកគេស៊ើបអង្កេតបញ្ហាដ៏ធំបំផុតរបស់មនុស្សដោយដោះស្រាយបញ្ហានៅក្នុងឧស្សាហកម្មដូចជា ការរៀបចំទីក្រុង កសិកម្ម សំណង់ និងសូម្បីតែអាកាសធាតុ។ អ្នកធ្វើការក្នុងវិស័យនេះអាចរកប្រាក់ចំណូលបានចន្លោះពី ១០-១១ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ។

យ៉ាងណាមិញ បើទោះបីការងារជាប្រភពចំណូលដ៏ធំក្នុងការផ្គត់ផ្គងជីវភាពក៏ដោយចុះ តែកុំភ្លេចថែរក្សាសុខភាពផ្លូវចិត្ត ផ្លូវកាយឲ្យបានល្អ និងមានតុល្យភាពរវាងជីវិត និងការងារ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia