នរណខ្លះកំពុងប្រើ? ធានាគារធំៗទាំង៤នេះ ត្រូវបានបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ
Kan DaraMAY 5 20251.3 K views

វិស័យហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជន។ ខាងក្រោមនេះ គឺជាធនាគារធំៗចំនួន ៤ ដែលបង្កើតដោយកូនខ្មែរសុទ្ធសាធ៖

 

/. ធនាគារ អេស៊ីលីដា (ACLEDA Bank Plc.) គឺជាធនាគារខ្មែរដែលបង្កើតឡើងក្នុងឆ្នាំ ១៩៩៣ ដោយគម្រោងរបស់អង្គការសហប្រជាជាតិ (UNDP) និងកម្មវិធីអភិវឌ្ឍន៍អន្តរជាតិ (ILO) ដើម្បីជួយឱ្យសហគមន៍ក្រីក្រ មានឱកាសទទួលបានសេវាហិរញ្ញវត្ថុតូចៗ។ ចាប់ពីឆ្នាំ ២០០៣ ACLEDA បានបម្លែងខ្លួនពីអង្គការ NGO ទៅជាធនាគារពាណិជ្ជកម្មពេញលេញ និងមានអាជ្ញាប័ណ្ណពី ធនាគារជាតិនៃកម្ពុជា។ បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មាន​បណ្ដាញ​ប្រតិបត្តិការ​យ៉ាង​ធំ​ទូលាយ​គ្រប​ដណ្ដប់​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា (មាន ២៦៥សាខា) និង​បាន​ពង្រីក​តំបន់​ប្រតិបត្តិការ​ទៅ​កាន់​ប្រទេស​ឡាវ (មាន ៣៧សាខា) និង​មីយ៉ាន់ម៉ា (មាន ១៧សាខា) និងមានបុគ្គលិកកំពុងបម្រើការជាង ១១,០០០នាក់។

 

/. នាគារ កាណាឌីយ៉ា (Canadia Bank Plc.) គឺជាធនាគារក្នុងស្រុកដ៏ធំបំផុតមួយរបស់កម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩១ ដោយ អ្នកឧកញ៉ា ពុង ឃាវសែ។ ក្នុងរយៈពេលជាង ៣ ទសវត្សរ៍ បន្ទាប់ពីការបង្កើត Canadia Bank បានក្លាយជាធនាគារមួយដែលមានភាពរឹងមាំ ខណៈបច្ចុប្បន្នមានសាខា ៦៩ ទូទាំងប្រទេសកម្ពុជា និងសាខាចំនួន ៣ នៅប្រទេសឡាវ ដែលមានបុគ្គលិកកំពុងបម្រើការជាង ៣,០០០នាក់ លើសេវាកម្ម បើកគណនី, ផ្តល់ឥណទាន, កាតធនាគារ, Internet Banking, Mobile Banking, Trade Finance, និងប្រព័ន្ធប្រមូលប្រាក់អេឡិចត្រូនិចជាដើម។

 

៣/. ធនាគារ វឌ្ឍនៈ (Vattanac Bank)៖ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០២ ដោយក្រុមហ៊ុន Vattanac Group ជាក្រុមហ៊ុនកូនខ្មែរ ១០០% ដែលគ្រប់គ្រងអាជីវកម្មយ៉ាងសម្បូរបែបនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ អ្នកឧកញ៉ា សំអាង គឺជាថ្នាក់ដឹកនាំកំពូល និងជាម្ចាស់ផ្ទាល់មួយ ខណៈបច្ចុប្បន្នធនាគារនេះមានសាខាជាង ៤១ ទូទាំងប្រទេស និងមានបុគ្គលិកប្រហែល ១,០០០នាក់។

 

៤/. ធនាគារ វីង (Wing Bank Cambodia Plc.)៖ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ ដោយធនាគារ ANZ (អូស្ត្រាលី និងនូវែលសេឡង់) ដើម្បីផ្តល់សេវាប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) នៅកម្ពុជា។ នៅឆ្នាំ ២០១១ ANZ បានលក់ Wing ឲ្យក្រុមហ៊ុន Inter Logistics ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនមេ The Royal Group ដឹកនាំដោយ ​អ្នក​ឧកញ៉ា​ គិត ម៉េង។ នៅឆ្នាំ ២០២០ Wing បានបម្លែងខ្លួនទៅជាធនាគារពាណិជ្ជកម្មពេញលេញក្រោមឈ្មោះ Wing Bank (Cambodia) Plc. ដែលមានសាខាធំៗចំនួន ២៣, មានភ្នាក់ងារជាង ១១,០០០ កន្លែង គាំទ្រអាជីវកម្មខ្នាតតូចនឹងមធ្យមជាង ១៧០,០០០ និងបានផ្តល់សេវាកម្មជាង ១០០ ប្រភេទក្នុងអេបធនាគារ Wing។

 

យ៉ាងណាមិញ ការអភិវឌ្ឍន៍របស់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុដែលបង្កើតឡើងដោយកូនខ្មែរ គឺជាភស្តុតាងដ៏រឹងមាំបំផុតមួយ ដែលបង្ហាញពីសមត្ថភាព កិច្ចខិតខំប្រឹងប្រែង និងទស្សនៈវែងឆ្ងាយរបស់ពលរដ្ឋខ្មែរ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ស្ថាប័នទាំងនេះ មិនត្រឹមតែផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានសម្រាប់ប្រជាជនគ្រប់រូបប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានគេស្គាល់ថាជាឧទាហរណ៍នៃការច្នៃប្រឌិត និងភាពជឿជាក់លើខ្លួនឯងនៃជាតិកម្ពុជា៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia