ដឹងអត់ថាABA ចំ​ណេញប៉ុន្មាន? នេះជាប្រាក់ចំណេញដែលធនាគារ ABA រកបាននៅឆ្នាំ២០២៤
Toeuy HongMAY 5 20251 K views

ធនាគារ ABA គឺជាធនាគារពាណិជ្ជដ៏ធំបំផុតមួយនៅកម្ពុជាដែលមានភាពរីកចម្រើនយ៉ាងឆាប់រហ័សនិងជាធនាគារឈានមុខគេមួយនៅកម្ពុជាលើការផ្ដល់សេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែបដល់ប្រជាជនកម្ពុជានិងអាជីវកម្មក្នុងស្រុកដើម្បីពង្រីកសក្ដានុពលអាជីវកម្មនិងជំរុញកំណើនសេដ្ឋកិច្ច។

 

ជាក់ស្ដែងបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៤នេះ ធនាគារ ABA មានទ្រព្យសកម្មចំនួន១៣.៨ពាន់លានដល្លារកើនឡើងចំនួន១៩.៨% បើធៀបនឹងឆ្នាំ២០២៣កន្លងទៅ។ នៅក្នុងនោះដែរប្រាក់បញ្ញើរបស់ABA ឡើងដល់១១ពាន់លានដុល្លារកើនឡើងចំនួន១៩.៣%។

 

ចំពោះតួលខដែលគួរឲ្យចាប់អារម្មណ៍នោះគឺប្រាក់ចំណេញប្រចាំឆ្នាំ២០២៤ ដោយត្រឹមបំណាច់ឆ្នាំ២០២៤ ធនាគារ ABA រកស៊ីចំណេញរហូតដល់ទៅ២៩៩.៦លានដុល្លារកើនឡើងចំនួន៨.៣%បើធៀបនឹងប្រាក់ចំណេញកាលពីឆ្នាំ២០២៣។ ចំណែកប្រាក់កម្ចីដែលបញ្ចេញឲ្យអតិថិជនមានរហូតដល់ទៅ៨.៧ពាន់លានដុល្លារនិងចំនួនគណនីមានជិត៦លានមគណនី។

 

នៅក្នុងសារនៃរបាយការណ៍ប្រចាំឆ្នាំ២០២៤ លោក Askhat Azhikhanov  នាយកប្រតិបត្តិរបស់ធនាគារ ABA បានឲ្យដឹងថាការប្ដេជ្ញាចិត្តរបស់ធនាគារចំពោះបរិយាបន្នហិរញ្ញវត្ថុនិងសេវាធនាគារដែលផ្ដោតលើអតិថិជនជាចម្បងគឺជាគន្លឹះជោគជ័យរបស់ធនាគារ ហើយអ្វីដែលលោកមានមោទនភាពនោគឺធនាគារ ABA ប្រមូលពន្ធបានរហូតដល់ទៅ២៥%នៃពន្ធសរុបដែលកម្ពុជាប្រមូលបាននៅឆ្នាំ២០២៤កន្លងទៅនេះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia