លាភធំណាស់! ក្រោយចង់រើចេញពីចិន Apple គ្រោងទៅផលិតនៅប្រទេសក្បែរខាងកម្ពុជា១នេះហើយ
ធី ស្រីល័ក្ខMAY 5 20251 K views

កាលពីថ្មីៗនេះ លោក Tim Cook បានប្រកាសថា ផលិតផលផ្សេងទៀតរបស់ Apple ដូចជា  iPad, Mac, Apple Watch និង AirPod ស្ទើរតែទាំងអស់ដែលបានលក់នៅសហរដ្ឋអាមេរិកគឺនឹងត្រូវបានផលិតនៅប្រទេសវៀតណាមវិញទាំងអស់។ នេះបើយោងតាមការចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍។

 

ប្រភពខាងលើបានបន្តឱ្យដឹងទៀតថា ក្រុមហ៊ុន Apple បានប្រកាសថា iPhone សេរ៊ីថ្មីភាគច្រើនរបស់ខ្លួនដែលលក់នៅសហរដ្ឋអាមេរិកអាចនឹងត្រូវបាននាំចេញពីប្រទសឥណ្ឌាបន្ទាប់ពីក្រុមហ៊ុននេះប្រកាសពីប្រាក់ចំណេញនៅត្រីមាសទី១ បានប្រមាណ ៩៥.៤ពាន់លានដុល្លារដោយវាលើសពីការរំពឹងទុក។

១៧

លោក Tim Cook ក៏បាននិយាយថា iPhone ភាគច្រើនដែលលក់នៅសហរដ្ឋអាមេរិកនឹងមានប្រទេសឥណ្ឌាជាប្រទេសដើម ដោយផលិតផលរបស់ Apple ត្រូវបានលើកលែងពីពន្ធគយធ្ងន់ធ្ងរបំផុតរបស់ Trump សម្រាប់ពេលនេះ។ ដោយឡែលផលិតផលផ្សេងទៀតរបស់ Apple ដូចជា  iPad, Mac, Apple Watch និង AirPod ស្ទើរតែទាំងអស់ដែលបានលក់នៅសហរដ្ឋអាមេរិកគឺនឹងត្រូវបានផលិតនៅប្រទេសវៀតណាមខណៈប្រទេសចិននឹងក្លាយជាទីតាំងផលិតសម្រាប់លក់នៅប្រទេសផ្សេងទៀតក្រៅពីសហរដ្ឋអាមេរិក។

 

យ៉ាងណាមិញនាយកប្រតិបត្តិក្រុមហ៊ុន Apple រូបនេះបានប្រាប់ក្រុមអ្នកវិភាគថា "អ្វីដែលគាត់បានរៀនកាលពីពេលមុនគឺថា ផ្តោតលើទីតាំងមួយមានហានិភ័យច្រើនពេក ដូច្នេះហើយយូរៗ ទៅ ផ្នែកខ្លះនៃខ្សែសង្វាក់ផ្គត់ផ្គង់នឹងត្រូវនៅប្រភពថ្មីផ្សេងទៀត។

19

គួររំលឹកថា ក្រុមហ៊ុន Apple (AAPL.O) ក៏កំពុងតែមានគោលបំណងផលិតទូរស័ព្ទ iPhone សម្រាប់លក់នៅសហរដ្ឋអាមេរិក ក្នុងរោងចក្រនានាក្នុងប្រទេសឥណ្ឌា គិតត្រឹមចុងឆ្នាំ ២០២៦នេះ ហើយកំពុងពន្លឿនផែនការទាំងនេះ ដើម្បីគេចផុតពីពន្ធគយខ្ពស់ដែលអាចកើតមាននៅក្នុងប្រទេសចិន ដែលជាមូលដ្ឋានផលិតកម្មចម្បងរបស់ខ្លួន ផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia