ហួសមាឌ! ចិត្តវិទ្យាបង្ហាញថា មនុស្សមានកិរិយា៤ប្រភេទនេះ ជីវភាពល្មមៗទេតែតែងធ្វើពុតដូចអ្នកមាន
Ping Chou EngMAY 5 20252.3 K views

មនុស្សដែលមានជីវភាពល្មមៗហើយធ្វើ​ពុត​ជា​អ្នក​មាន ជួនកាលពួកគេមិនមានចេតនាក្នុង​ការ​បោក​បញ្ឆោត​អ្នក​ដទៃ​នោះ​ទេ តែពួកគេកំពុងបន្លំ​អារម្មណ៍ខ្លួន​ឯងថាជាអ្នកមាន។ យ៉ាងណាមិញបើតាមចិត្តវិទ្យាបានឱ្យដឹងថាមនុស្សដែលមានកិរិយា៥ប្រភេទនេះ ភាគច្រើនជាមនុស្សដែលបន្លប់ចិត្តខ្លួនឯងថាជាអ្នកមានហើយតែងចំណាយហួសមាឌ ហ៊ានជាប់បំណុលការលើសលប់ ឱ្យតែបានគេកោតស្ងប់ស្ងែង។

 

. ងប់ងល់ខ្លាំងជាមួយភាពប្រណីត៖ ប្រភេទមនុស្សដែលបន្លំចិត្តខ្លួនឯងថាជាអ្នកមាន គឺតែងតែបង្ហាញទ្រព្យសម្បត្តិប្រណីតៗពីក្បាលដល់ចុងជើង ងប់ងល់ខ្លាំងនឹងភាពហ៊ឺហា ភាពប្រណីតដើម្បីបង្អួតភ្នែកអ្នកដទៃហើយចង់បានការទទួលស្គាល់ពីអ្នកដទៃថាខ្លួនជាអ្នកមាន។​ ខណៈដែលអ្នកដែលមានទ្រព្យសម្បត្តិពិតប្រាកដ ច្រើនតែឱ្យតម្លៃលើគុណភាពជាងភាពប្រណីតឬម៉ាកល្បី។

 

. ផ្តោតខ្លាំងលើរូបភាពខាងក្រៅ៖ ប្រភេទមនុស្សដែលបន្លំចិត្តខ្លួនថាជាអ្នកមាន គឺតែងឈ្លក់វង្វេងនឹងរូបភាពខាងក្រៅរបស់ខ្លួនឯង ដូចជាសម្រស់ត្រូវតែស្អាតជាងគេ ទូរស័ព្ទត្រូវតែប្រើស៊េរីថ្មីមុនគេជាដើម ដើម្បី ការបង្ហាញចេញតាមបណ្តេញសង្គម​  ដើម្បីឱ្យគេសរសើរពីអ្វីៗខាងក្រៅខ្លួនរបស់ពួកគេ ជាជាងធម្មតាៗតែមានស្ថិរភាពហិរញ្ញវត្ថុពិតប្រាកដ។

 

. គេចវេសពីប្រធានបទលុយ៖ តើ​អ្នក​ធ្លាប់​កត់​សម្គាល់​ថា​តើ​មនុស្ស​មួយ​ចំនួន​មាន​អារម្មណ៍​មិន​ស្រួល​ពេល​ដែល​ប្រធាន​បទ​រឿង​លុយ​កើត​ឡើង​ឬ​ទេ? ប្រភេទមនុស្សដែលបន្លំចិត្តខ្លួនឯងថាជាអ្នកមានគឺតែងតែគេចវេស និងធុញថប់ពេលមានគេពិភាក្សាជុំវិញការប្រើប្រាស់លុយ ការធ្វើផែនការហិរញ្ញវត្ថុ ការសន្សំឬ សូម្បីតែការចំណាយលើរបស់របរប្រចាំថ្ងៃ។ ពីព្រោះពួកគេមិនដឹងថាត្រូវចាប់ផ្តើមពីចំណុចណា ហើយមានអារម្មណ៍ថាកិច្ចការទាំងនេះគឺលំបាក ព្រោះបើគ្រាន់តែចាយលុយដែលខ្លួនរកបានមានអ្វីខុស?

 

.ចាយដល់អស់ពីខ្លួនហើយចាំខែថ្មីប្រភេទមនុស្សដែលបន្លំចិត្តខ្លួនថាជាអ្នកមាន គឺតែងចាយប្រាក់ខែ សឹងអស់ពីកាបូប ចុងខែឡើងក៏ដាច់យៃ ហើយរង់ចាំប្រាក់ខែនៅខែបន្ទាប់ទៀតចូលកុង។ ពោលពួកគេសុខចិត្តចំណាយប្រាក់ចំណូលទាំងអស់ដែលមានក្នុងខ្លួន របស់ពួកគេដើម្បីរក្សារបៀបរស់នៅជាក់លាក់និងស្តង់ដារមួយដើម្បីឱ្យគេសរសើរ ទោះបីជាត្រូវធ្វើការហើយប្រាក់ខែចាយអស់ៗ ចាយអស់ហើយ រង់ចាំប្រាក់ខែថ្មីចូលកុងទៀត កើតជារង្វង់វិលជុំរហូតឥតចេញបាន។  

 

ជាការពិតណាស់អ្នកដែលក្លែងខ្លួនជាអ្នកមាន តែងតែស្វែងរកការបញ្ជាក់អំពីរបៀបរស់នៅដ៏ប្រណិតរបស់ពួកគេ មិនថាតាមរយៈបណ្តាញសង្គម ឬការសរសើរពីមិត្តភក្តិក៏ដោយ ខណៈពេលដែលនរណាអ្នកធ្លាក់ចូលទៅក្នុងអន្ទាក់នេះគឺដោយសារតែជម្រើសរបស់ពួកត្រូវការបង្ហាញចេញនិងចង់បានការទទួលស្គាល់។ដូចអ្នកចិត្តសាស្រ្តដ៏ល្បីល្បាញ Abraham Maslow ធ្លាប់បានលើកឡើងថា ផ្នត់គំនិតអាចមានឥទ្ធិពលយ៉ាងខ្លាំងក្លាលើទម្លាប់ចំណាយ និងជម្រើសរបៀបរស់នៅរបស់មនុស្ស៕

 

អត្ថបទដោយ​៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia