SCG Home Design Village រៀបចំការតាំងពិព័រណ៌ Home & Furniture EXPO រយៈពេល ៨ ថ្ងៃ មានកាបញ្ចុះតម្លៃរហូតដល់ ៦០ ភាគរយ
Bunthoeun KoemMAY 5 2025

នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ SCG Home Design Village ដែលជាកន្លែងប្រមូលផ្តុំទៅដោយគ្រឿងសង្ហារឹម និងគ្រឿងតុបតែងក្នុងគេហដ្ឋានប្រណិតៗ ធំជាងគេនៅក្នុងប្រទេសកម្ពុជា បានសម្ពោធបើកដំណើរការ ការតាំងពិព័រណ៌ Home & Furniture EXPO ក្រោមប្រធានបទ «តុបតែងគេហដ្ឋានក្នុងក្តីស្រម៉ៃរបស់អ្នក»។

 

494681009 1001959858712981 6384677033620866759 N

 

ដោយនៅក្នុងពិធីបើកសម្ពោធពិព័រណ៌នេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ Ms. Ek-on Khunacharoen រដ្ឋមន្ត្រី ស្ថានទូតថៃ, Mrs. Jiranun Wongmongkol (จีรนันท์ วงษ์มงคล) ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃប្រចាំកម្ពុជា, និងនាយកប្រតិបត្តិនៃក្រុមហ៊ុន SCG Boonthavorn (CAMBODIA) CO.,LTD ព្រមទាំងមានការចូលរួមយ៉ាងច្រើនពីសំណាក់ភ្ញៀវកិត្តិយស និងអតិថិជនយ៉ាងច្រើនកុះកររផងដែរ។

 

494695660 1001959825379651 3605000576586763211 N

 

សូមជម្រាបថា ការតាំងពិព័រណ៌ Home & Furniture EXPO គឺរៀបចំឡើងរយៈពេល ៨ ថ្ងៃគឺពីថ្ងៃទី៣ រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨ ព្រឹករហូតដល់ម៉ោង ៩ យប់។ អ្វីដែលពិសេសនៅក្នុងការតាំងពិព័រណ៍នេះ ក៏មានការលក់បញ្ចុះតម្លៃរហូតដល់ ៦០ ភាគរយទៅសម្ភារដូចជា គ្រែ តុ ទូ សាឡុង និងសម្ភារប្រើប្រាស់នៅក្នុងបន្ទប់ទឹក ការ៉ូ និងផ្ទះបាយ ជាដើម ដែលសុទ្ធសឹងជាម៉ាកផលិតផលល្បីៗនាំចូលពីបរទេស។ ក្រៅពីនេះក៏មានការប្រូម៉ូសិនពិសេសដែលមិនធ្លាប់មានផងដែរគឺ Buy 2 Pay half ឬក៏ ទិញពីរចាយតែពាក់កណ្តាលប៉ុណ្ណោះ។

 

494692519 1001959828712984 8194052079903593867 N

 

អមជាមួយការតាំងពិពណ៌ដ៏ធំនេះ លោកអ្នកក៏អាចអង្គុយស្ដាប់ Live Music និងញ៉ាំស្រាបៀរត្រជាក់ៗ ព្រមទាំងទស្សនាតុក្កតា Moo Deng ដ៏ធំដែលមានកម្ពស់ ៥ម៉ែត្រ នៅខាងក្រៅ និង ៣ម៉ែត្រនៅខាងក្នុងផ្សារទំនើប SCG Home Design Village  កាន់តែពិសេស Moo Deng Laser Mapping ដែលជាការបញ្ជាំងឡេស័រលេីកដំបូងរបស់ SCG Home Design Village នៅលើអគាររបស់ខ្លួនផ្ទាល់។

 

ដូច្នេះសម្រាប់លោកអ្នកដែលចង់បានគ្រឿងសង្ហារឹម និងគ្រឿងតុបតែងក្នុងគេហដ្ឋានប្រណិតៗគុណភាពខ្ពស់ និងទទួលបានការចុះតម្លៃផងទៀតនោះ កុំភ្លេចអញ្ជើញទៅចូលរួមការតាំងពិព័រណ៌ Home & Furniture EXPO នៅ SCG Home Design Village  ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅលេខទូរស័ព្ទ 089 333 563 ឬហ្វេសប៊ុកផេក SCG Home Cambodia ។ ទីតាំង Google Map: bit.ly/SCG-Home-at-DesignVillage-Location

 

495701818 1001959785379655 3220116544863270101 N

494621060 1001959698712997 8329642602598278888 N

494681016 1001959748712992 4321476818668769630 N

495148105 1001959742046326 110775886769596618 N

2138811d C945 4dfa A7d3 Aad445716ac7

Ae543178 7d20 49a9 Aa45 2b8eb8142ee6

D0fc9bfb 47c1 4014 Bb25 0de139ae9dd9

9779cabc 6245 4746 993d 7192579ff234

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia