អាជីពកំពូលៗទាំង១០ រកចំណូ.លបានខ្ទង់សែ.ន$ កំពុងត្រូវប៉ាន់ខ្លាំងបំផុតនៅប្រទេសលោកខាងលិច
Kan DaraJULY 7 20241.9 K views

តាមរបាយការណ៍ពិភពលោកបានចេញផ្សាយចំណាត់ថ្នាក់ការងារល្អបំផុតចំនួន១០០សម្រាប់ឆ្នាំ២០២៣ និងបន្តមានតម្រូវការទីផ្សារខ្ពស់បំផុតដល់ឆ្នាំ២០៣១ ដោយផ្តោតលើការព្យាករណ៍កម្រិតស្ត្រេស ប្រាក់ខែមធ្យម អត្រាអត់ការងារធ្វើ តុល្យភាពការងារ ជីវិត និងកត្តាផ្សេងៗទៀត។ ខាងក្រោមនេះគឺជាការងារល្អបំផុតទាំង១០ ទាញចំណូលបានខ្ពស់ខ្ទង់ ១០០,០០០ដុល្លារ/មួយឆ្នាំ នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៤ យោងតាម US News និង World Report៖

១/. Software developer

ប្រាក់ខែជាមធ្យម៖ ១២០,៧៣០ ដុល្លារ

ការព្យាករណ៍កំណើនការងារនៅឆ្នាំ ២០៣១៖ ៣៧០,៦០០ មុខតំណែង

តម្រូវការអប់រំ៖ បរិញ្ញាបត្រ

/. គិលានុបដ្ឋាយិកា

ប្រាក់ខែជាមធ្យម៖ ១២០,៦៨០ ដុល្លារ

ការព្យាករណ៍កំណើនការងារនៅឆ្នាំ ២០៣១៖ ១១២,៧០០ មុខតំណែង

តម្រូវការអប់រំ៖ បរិញ្ញាបត្រជាន់ខ្ពស់

៣/. អ្នកគ្រប់គ្រងសេវាវេជ្ជសាស្រ្ត និងសុខភាព

ប្រាក់ខែជាមធ្យម៖ ១០១,៣៤០ ដុល្លារ

ការព្យាករណ៍កំណើនការងារនៅឆ្នាំ ២០៣១៖ ១៣៦,២០០ មុខតំណែង

តម្រូវការអប់រំ៖ បរិញ្ញាបត្រ

៤/. ជំនួយការគ្រូពេទ្យ

ប្រាក់ខែជាមធ្យម៖ ១២១,៥៣០ ដុល្លារ

ការព្យាករណ៍កំណើនការងារនៅឆ្នាំ ២០៣១៖ ៣៨,៤០០ មុខតំណែង

តម្រូវការអប់រំ៖ បរិញ្ញាបត្រជាន់ខ្ពស់

៥/. អ្នកវិភាគសុវត្ថិភាពព័ត៌មាន

ប្រាក់ខែជាមធ្យម៖ ១០២,៦០០ ដុល្លារ

ការព្យាករណ៍កំណើនការងារនៅឆ្នាំ ២០៣១: ៥៦,៥០០ មុខតំណែង

តម្រូវការអប់រំ៖ បរិញ្ញាបត្រ

៦/. អ្នកព្យាបាលរាងកាយ

ប្រាក់ខែជាមធ្យម៖ ៩៥,៦២០ ដុល្លារ

ការព្យាករណ៍កំណើនការងារនៅឆ្នាំ ២០៣១៖ ៤០,៤០០ មុខតំណែង

តម្រូវការអប់រំ៖ សញ្ញាបត្របណ្ឌិត

៧/. អ្នកគ្រប់គ្រងហិរញ្ញវត្ថុ

ប្រាក់ខែជាមធ្យម៖ ១៣១,៧១០ ដុល្លារ

ការព្យាករណ៍កំណើនការងារនៅឆ្នាំ ២០៣១៖ ១២៣,១០០ មុខតំណែង

តម្រូវការអប់រំ៖ បរិញ្ញាបត្រ

/. អ្នកគ្រប់គ្រង IT

ប្រាក់ខែជាមធ្យម៖ ១៥៩,០១០ ដុល្លារ

ការព្យាករណ៍កំណើនការងារនៅឆ្នាំ ២០៣១៖ ៨២,៤០០ មុខតំណែង

តម្រូវការអប់រំ៖ បរិញ្ញាបត្រ

/. អ្នកបង្កើតគេហទំព័រ

ប្រាក់ខែជាមធ្យម: ៧៧,០៣០ ដុល្លារ

ការព្យាករណ៍កំណើនការងារនៅឆ្នាំ ២០៣១: ២៨,៩០០ មុខតំណែង

តម្រូវការអប់រំ៖ បរិញ្ញាបត្រ

១០/. ពេទ្យធ្មេញ

ប្រាក់ខែជាមធ្យម៖ ១៦០,៣៧០ ដុល្លារ

ការព្យាករណ៍កំណើនការងារនៅឆ្នាំ ២០៣១៖ ៧,៧០០ មុខតំណែង

តម្រូវការអប់រំ៖ សញ្ញាបត្របណ្ឌិត

ជាមួយគ្នានេះដែរ លោក Janica Ingram អ្នកនិពន្ធអាជីពនៅ U.S. News បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន CNBC Make It យ៉ាងដូច្នេះថា៖ «ការងារកំពូលៗជាប់ចំណាប់ថ្នាក់ទាំង១០ខាងលើផ្តល់នូវប្រាក់ខែប្រកួតប្រជែងខ្ពស់ ភាពអត់ការងារធ្វើមានកម្រិតទាប និងមានឱកាសរីកចម្រើនខ្លាំង»

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBookាា Large

 

 
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia