កុំលេងសើច! ប្តីប្រពន្ធ ចង់ឆាប់ធូ.រធារ គ្រួសារមានសុភមង្គល ត្រូវដោះស្រាយរឿងធំៗ៤នេះភ្លាម
Kan DaraMARCH 30 20258.6 K views

សុភាសិតខ្មែរពោលថា “សំណាបយោងដី ស្រីយោងប្រុសប្រដូចទៅនឹងគូស្វាមីភរិយាត្រូវចេះយល់ចិត្ត អធ្យាស្រ័យ និងយកអាសាទុក្ខធុរគ្នា ទើបគ្រួសារចម្រុងចម្រើន។ ខាងក្រោមនេះគឺជារឿងធំៗ៤ ដែលអ្នកជំនាញផ្នែកហិរញ្ញវត្ថុលោក Dave Ramsey ប្រាប់ឲ្យប្ដីប្រពន្ធគ្រប់គូ ត្រូវរួមគ្នាដោះស្រាយឲ្យបាន បើចង់កសាងជីវភាពធូរធារ និងមានសុភមង្គលក្នុងគ្រួសារ៖

 

/.​ បញ្ហាជំនឿ៖ ជំនឿរបស់មនុស្សម្នាក់ៗជារឿងសំខាន់ (មិនមែនសំដៅលើសាសនាទេ) ព្រោះការជឿទៅលើអ្វីមួយមានឥទ្ធិពលខ្លាំងចំពោះសកម្មភាព និងរបៀបដែលមនុស្សរស់នៅ។ ជាប្ដីប្រពន្ធនឹងគ្នា គួរតែមានជំនឿជឿជាក់ស្រដៀងគ្នា ទើបងាយយោគយល់ឱ្យគ្នាទៅវិញទៅមក។

 

/. បញ្ហាទំនាក់ទំនងគ្រួសារ៖ បើទោះបីជាក្រោយរៀបការអ្នកមិនស្នាក់នៅជាមួយឪពុកម្ដាយខាងណាក៏ដោយ ក៏ការរៀបចំទំនាក់ទំនងគ្រួសារទាំងសងខាងនៅតែសំខាន់សម្រាប់ការរស់នៅសម្រាប់ប្តីប្រពន្ធគ្រប់រូប។ ក្នុងនាមជាដៃគូជីវិត អ្នកត្រូវចេះពិភាក្សាគ្នាអំពីភាពសំខាន់នៃសមាជិកគ្រួសារទាំងសងខាង ហើយដាក់ព្រំដែនមួយ ដើម្បីកំណត់រវាងគ្រួសារតូចរបស់អ្នក ជាមួយនឹងសមាជិកគ្រួសារផ្សេងទៀត។ មានន័យថារាល់បញ្ហាក្នុងគ្រួសារតូច មិនត្រូវអនុញ្ញាត ឬរត់ទៅរកឪពុកម្ដាយ ឬសមាជិកខាងណាមួយឱ្យចូលមកដោះស្រាយឬកាត់ក្ដីជំនួសអ្នកទាំងពីរឡើយ។

 

/. របៀបចិញ្ចឹមកូន៖ បញ្ហាសំខាន់មួយទៀតនៃគ្រួសារគឺ កាតព្វកិច្ចចិញ្ចឹមកូនៗ និងថវិកាសម្រាប់ផ្គត់ផ្គង់ពួកគេ។ ដូច្នេះដើម្បីចៀសផុតពីបញ្ហានេះ តម្រូវឱ្យអ្នកជាប្ដីប្រពន្ធត្រូវចេះរួមដៃគ្នារៀបផែនការឱ្យបានហ្មត់ចត់ មុននឹងសម្រេចចិត្តយកកូន។ កុំចាំដល់មានកូនទើបសន្សំ តែត្រូវគិតគូរតាំងពីអ្នករៀបការតែម្ដង ទើបចិញ្ចឹមកូនប្រកបដោយភាពជោគជ័យ និងមិនមានវិប្បដិសារី។

 

៤/. បញ្ហាលុយកាក់៖ លុយជាបញ្ហាសំខាន់បំផុតមួយរបស់មនុស្សគ្រប់រូប។ ដើម្បីសម្រេចផែនការគ្រួសារ និងជោគជ័យរឿងលុយកាក់ប្ដីប្រពន្ធត្រូវធ្វើរឿង៥យ៉ាងឱ្យបាន ទី១.ពិភាក្សាពីគោលដៅដែលចង់បាន៥ឆ្នាំខាងមុខ ទី២.ជ្រើសរើសអ្នកណាកាន់លុយ ទី៣.បែងចែកកញ្ចប់លុយជា៤ធំៗ(កញ្ចប់សន្សំ,កញ្ចប់ចំណាយ, កញ្ចប់បង្កើតចំណូល និងកញ្ចប់អនុវត្តន៍តាមផែនការ) ទី៤.បង្កើតចំណូលឱ្យបាន៣ប្រភព(ចំណូលប្រចាំថ្ងៃ,ប្រចាំខែ និងប្រចាំឆ្នាំ) និងទី៥.ឧស្សាហ៍ពិនិត្យមើលផែនការនិងលទ្ធផល។

 

យ៉ាងណាមិញ ជីវិតគ្រួសារ រមែនតែងមានគ្រប់រសជាតិ មិនថាផ្អែម ល្វីង ជូរចត់ តែសំខាន់ត្រូវចេះអត់ឱនឲ្យគ្នា ប្តីប្រឹងរក ប្រពន្ធខំទុក អនាគតគ្រួសារនឹងរស់នៅរុងរឿង មានសុភមង្គល៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/hangchhengH24ាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia