ផ្សារទំនើបសុវណ្ណាបានបិទទ្វារផ្អាកដំណើរការក្នុងអំឡុងឆ្នាំ២០១៩។ នៅឆ្នាំ២០២៥នេះទីតាំងអគារបានប្រែក្លាយ ទៅជា សកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន ដែលមានបង្រៀនជំនាញ ថ្នាក់បរិញ្ញាបត្រ សិក្សារយៈពេល៤ឆ្នាំ ភាសាចិនបូកនឹងជំនាញវិជ្ជាជីវៈចំនួន១០ និងថ្នាក់ភាសាចិនទូទៅ HSK1~HSK6 ដូចខាងក្រោម។
១. ភាសាចិន + ជំនាញគ្រប់គ្រងទេសចរណ៍
២. ភាសាចិន + ជំនាញបណ្តាញកុំព្យូទ័រ
៣. ភាសាចិន + ជំនាញពាណិជ្ជកម្មអេឡិចត្រូនិច
៤. ភាសាចិន + ជំនាញគ្រប់គ្រងភស្តុភារកម្ម
៥. ភាសាចិន + ជំនាញវិស្វកម្មសេវាកម្មរថយន្ត
៦. ភាសាចិន + ជំនាញបច្ចេកវិទ្យាថាមពលកើតឡើងវិញ
៧. ភាសាចិន + ជំនាញបច្ចេកវិទ្យាបណ្តាញអ៊ីនធឺណែតក្នុងវិស័យឧស្សាហកម្ម
៨. ភាសាចិន + ជំនាញបច្ចេកវិទ្យាវិស្វកម្មAI
៩. ភាសាចិន + ជំនាញបច្ចេកវិទ្យាវិស្វកម្មSoftware
១០. ភាសាចិន + ជំនាញវិស្វកម្មមេកាត្រូនិច
អគារសិក្សាថ្មីនឹងផ្តល់បរិយាកាសសិក្សារដោយមានបន្ទប់ថ្នាក់រៀន និងបន្ទប់ពិសោធន៍តាមតម្រូវការវិជ្ជាជីវៈ និងបំពាក់ឧបករណ៍ទំនើបៗ សម្រាប់សិស្សអនុវត្តជាក់ស្តែង និងស្របតាមស្តង់ដារឧស្សាហកម្មអន្តរជាតិ។
ដូច្នេះសម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខ 069 212 189 ឬតេលេក្រាម (https://t.me/cicuts_ccutech) ឬទៅកាន់មានអាស័យដ្ឋាន៖ អគារអូឡាំព្យា The Fortune Tower (C7) ជាន់ទី 13-14 ផ្លូវ 182 កែងផ្លូវ 161 សង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ៕
អត្ថបទដោយ៖ ពីង ជូអេង