នាយករដ្ឋមន្រ្តីជប៉ុន ផ្ញើសារក្តុកក្តួលដល់ថៃ ខណៈមន្រ្តីការបរទេសផ្ញើទៅមីយ៉ាន់ម៉ា បន្ទាប់ពីរញ្ជួយដី
Ping Chou EngMARCH 30 202561 views

នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានផ្ញើសារទៅកាន់ប្រទេសថៃ ខណៈដែលរដ្ឋមន្ត្រីការបរទេស Takeshi Iwaya បានផ្ញើសារទៅកាន់ប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា​ បន្ទាប់ពីគ្រោះរញ្ជួយធ្ងន់ធ្ងរកាលពីថ្ងៃទី២៨ ខែមីនា។ នេះបើតាមការចុះផ្សាយរបស់ Japan Time

 

ក្នុងនោះលោក Ishiba បានថ្លែងនៅក្នុងសារ ចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្ត្រីថា​៖ «ខ្ញុំមានការសោកស្ដាយចំពោះព័ត៌មានដែលថាការរញ្ជួយដីដែលបានវាយប្រហារនៅភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី២៨ ខែមីនាបានបណ្តាលឱ្យមានការខូចខាតយ៉ាងធំ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះអ្នកដែលបានរងផលប៉ះពាល់ យើងឈរជាមួយព្រះរាជាណាចក្រថៃ ដែលជាមិត្តដ៏ល្អរបស់យើង»។

 

ទន្ទឹមនឹងនោះ លោក Iwaya រដ្ឋមន្ត្រីការបរទេសជប៉ុន​ ក៏បានបញ្ជេញសារថា៖ «​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​អ្នក​រង​គ្រោះ​ទាំងអស់​ ខ្ញុំសូមអធិស្ឋានដោយស្មោះសម្រាប់ការស្តារឡើងវិញយ៉ាងឆាប់រហ័សនៃអ្នកដែលរងផលប៉ះពាល់ក៏ដូចជាការស្ដារឡើងវិញនូវតំបន់ដែលរងគ្រោះដោយគ្រោះមហន្តរាយ។ យើងឈរជាមួយប្រជាជនមីយ៉ាន់ម៉ា ដែលជាមិត្តជិតស្និទ្ធរបស់យើងនៅក្នុងពេលវេលាដ៏លំបាកនេះ» ។

 

សូមជម្រាបថាចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ធំមួយដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃបានកើនដល់១០០០ នាក់កាលពីថ្ងៃសៅរ៍។

 

ក្នុងនោះការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័របានវាយប្រហារយ៉ាងដំណំនៅភាគពាយព្យនៃទីក្រុង Sagaing ភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ានៅរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដែលបានជះឥទ្ធិពលដល់ទីក្រុងបាងកកប្រទេសថៃ ធ្វើឱ្យមានការខូចខាតមួយចំនួនធំ៕

 

អត្ថបទដោយ៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia