កាលពីថ្ងៃអង្គារ៍ សារព័ត៌មានអាមេរិក និងរបាយការណ៍ពិភពលោកបានចេញផ្សាយចំណាត់ថ្នាក់ការងារល្អបំផុតចំនួន១០០សម្រាប់ឆ្នាំ២០២៣ និងបន្តមានតម្រូវការទីផ្សារខ្ពស់បំផុតដល់ឆ្នាំ២០៣១ ដោយផ្តោតលើការព្យាករណ៍កម្រិតស្ត្រេស ប្រាក់ខែមធ្យម អត្រាអត់ការងារធ្វើ តុល្យភាពការងារ ជីវិត និងកត្តាផ្សេងៗទៀត។
ខាងក្រោមនេះគឺជាការងារល្អបំផុតទាំង១០ ទាញចំណូលបានខ្ពស់ខ្ទង់ ១០០,០០០ដុល្លារ/មួយខែ នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៣ យោងតាម US News និង World Report៖
ប្រាក់ខែជាមធ្យម៖ ១២០,៧៣០ ដុល្លារ
ការព្យាករណ៍កំណើនការងារនៅឆ្នាំ ២០៣១៖ ៣៧០,៦០០ មុខតំណែង
តម្រូវការអប់រំ៖ បរិញ្ញាបត្រ
២/. គិលានុបដ្ឋាយិកា
ប្រាក់ខែជាមធ្យម៖ ១២០,៦៨០ ដុល្លារ
ការព្យាករណ៍កំណើនការងារនៅឆ្នាំ ២០៣១៖ ១១២,៧០០ មុខតំណែង
តម្រូវការអប់រំ៖ បរិញ្ញាបត្រជាន់ខ្ពស់
៣/. អ្នកគ្រប់គ្រងសេវាវេជ្ជសាស្រ្ត និងសុខភាព
ប្រាក់ខែជាមធ្យម៖ ១០១,៣៤០ ដុល្លារ
ការព្យាករណ៍កំណើនការងារនៅឆ្នាំ ២០៣១៖ ១៣៦,២០០ មុខតំណែង
តម្រូវការអប់រំ៖ បរិញ្ញាបត្រ
៤/. ជំនួយការគ្រូពេទ្យ
ប្រាក់ខែជាមធ្យម៖ ១២១,៥៣០ ដុល្លារ
ការព្យាករណ៍កំណើនការងារនៅឆ្នាំ ២០៣១៖ ៣៨,៤០០ មុខតំណែង
តម្រូវការអប់រំ៖ បរិញ្ញាបត្រជាន់ខ្ពស់
៥/. អ្នកវិភាគសុវត្ថិភាពព័ត៌មាន
ប្រាក់ខែជាមធ្យម៖ ១០២,៦០០ ដុល្លារ
ការព្យាករណ៍កំណើនការងារនៅឆ្នាំ ២០៣១: ៥៦,៥០០ មុខតំណែង
តម្រូវការអប់រំ៖ បរិញ្ញាបត្រ
៦/. អ្នកព្យាបាលរាងកាយ
ប្រាក់ខែជាមធ្យម៖ ៩៥,៦២០ ដុល្លារ
ការព្យាករណ៍កំណើនការងារនៅឆ្នាំ ២០៣១៖ ៤០,៤០០ មុខតំណែង
តម្រូវការអប់រំ៖ សញ្ញាបត្របណ្ឌិត
៧/. អ្នកគ្រប់គ្រងហិរញ្ញវត្ថុ
ប្រាក់ខែជាមធ្យម៖ ១៣១,៧១០ ដុល្លារ
ការព្យាករណ៍កំណើនការងារនៅឆ្នាំ ២០៣១៖ ១២៣,១០០ មុខតំណែង
តម្រូវការអប់រំ៖ បរិញ្ញាបត្រ
៨/. អ្នកគ្រប់គ្រង IT
ប្រាក់ខែជាមធ្យម៖ ១៥៩,០១០ ដុល្លារ
ការព្យាករណ៍កំណើនការងារនៅឆ្នាំ ២០៣១៖ ៨២,៤០០ មុខតំណែង
តម្រូវការអប់រំ៖ បរិញ្ញាបត្រ
៩/. អ្នកបង្កើតគេហទំព័រ
ប្រាក់ខែជាមធ្យម: ៧៧,០៣០ ដុល្លារ
ការព្យាករណ៍កំណើនការងារនៅឆ្នាំ ២០៣១: ២៨,៩០០ មុខតំណែង
តម្រូវការអប់រំ៖ បរិញ្ញាបត្រ
១០/. ពេទ្យធ្មេញ
ប្រាក់ខែជាមធ្យម៖ ១៦០,៣៧០ ដុល្លារ
ការព្យាករណ៍កំណើនការងារនៅឆ្នាំ ២០៣១៖ ៧,៧០០ មុខតំណែង
តម្រូវការអប់រំ៖ សញ្ញាបត្របណ្ឌិត
ជាមួយគ្នានេះដែរ លោក Janica Ingram អ្នកនិពន្ធអាជីពនៅ U.S. News បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន CNBC Make It យ៉ាងដូច្នេះថា៖ «ការងារកំពូលៗជាប់ចំណាប់ថ្នាក់ទាំង១០ខាងលើផ្តល់នូវប្រាក់ខែប្រកួតប្រជែងខ្ពស់ ភាពអត់ការងារធ្វើមានកម្រិតទាប និងមានឱកាសរីកចម្រើនខ្លាំង»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦