បងប្អូនដែលជាអ្នកនិយម និងចូលចិត្តទំនិញប្រេនល្បីៗនៅលើពិភពលោក មិនថាស្បែកជើង សម្លៀកបំពាក់ កាបូប និងសម្ភារប្រើប្រាស់ជាច្រើនទៀត ប្រហែលជាបានដឹងហើយ មុននឹងទិញផលិតផលហ្ស៊ីនៗ មួយចំនួនអាចថាពិនិត្យមើលច្រើនណាស់ បើយើងចេះយើងអាចពិនិត្យមើលទំនិញនោះដោយខ្លួនឯង តែបើយើងមិនសូវជំនាញអាចពឹងអ្នកជំនាញបាន ។
យ៉ាងណាមិញសម្រាប់ទំនិញ original នេះដែរ មានមតិជាច្រើនបានលើកឡើងថា ទំនិញនេះផលិតនៅ ប្រទេសនេះល្អ ឬផលិតនៅប្រទេសនោះល្អ តាមការពិតមានក្រុមហ៊ុន Brand ល្បីៗជាច្រើនរួមមាន ទាំង Nike និង Adidas មានរោងចក្រធំៗ ទាំងអស់នៅប្រទេសចិន ប្រទេសវៀតណាម និង ប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីព្រោះការចំណាយទៅលើប្រាក់ឈ្នួល ពលកម្ម និងថ្លៃ ចំណាយផ្សេងៗទៀត គឺទាបជាងប្រទេសដទៃទៀតនៅក្នុងពិភពលោក ទើបក្រុមហ៊ុនសម្រេច ឱ្យផលិតស្បែកជើងរបស់ខ្លួននៅប្រទេសទាំងនោះក្នុងតំបន់អាស៊ី។
តួយ៉ាងដើម្បីឱ្យដឹងកាន់តែច្បាស់ទៅលើផលិតផលនោះជារបស់ពិត ឬក្លែងក្លាយ គឺមិនមែន ផ្អែកទៅលើប្រទេសដែលផលិតនោះទេ ព្រោះស្បែកជើងក្លែងក្លាយក៏អាចផលិត នៅក្នុង ប្រទេសដែលផលិតស្បែកជើង Original នោះបានដែរ។ ផលិតផលរបស់ Brand នីមួយៗ មានវិធីដើម្បីឆែកមើលនិង ការកំណត់ចំណាំផ្សេងៗគ្នា។
ដូចគ្នានេះដែរដើម្បីងាយស្រួលក្នុងការវិនិច្ចិយស្បែកជើងនោះឱ្យច្បាស់លាស់ យើងសូមណែនាំឱ្យប្រើកម្មវិធីមួយឈ្មោះថា CheckCheck app ហើយការឆែកមើលនោះគឺយើង ត្រូវថតរូបស្បែកជើងគ្រប់ជ្រុង រួចដាក់ចូលក្នុងកម្មវិធីនោះ បន្ទាប់មកវានឹងបង្ហាញលទ្ធផលនៃស្បែកជើងថាជារបស់ពិតឬយ៉ាងណា ។