សព្វថ្ងៃនេះការឆបោកមានគ្រប់រូបភាព ដែលធ្វើឡើងតាមរយៈបច្ចេកវិទ្យា។ ក្នុងនោះមានការផ្សាយព័ត៌មានមិនពិតបង្កឱ្យមានអសន្តិសុខ ការប្រើរូបភាព AI ដើម្បីបង្កើតសាច់រឿងបោកប្រាស់ អ្នកលេងអ៊ីនធឺណេតក្នុងរូបភាពសប្បុរសជាដើម។
ក្រៅពីប្រើរបៀបបោកប្រាស់ទាំងនេះ ចោរបច្ចេកវិទ្យាក៏បោកបញ្ចោតអារម្មណ៍ អ្នកប្រើអ៊ីនធឺណេត ដូចជាការបោកឱ្យលីងដែលគ្មានប្រភពច្បាស់លាស់ ដើម្បីអាចមើលរឿងប្លែកៗជាដើម។
ដូច្នេះអាជ្ញាធរបច្ចេកវិទ្យានៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហាញអំពី គន្លឹះសំខាន់ៗ ចំនួន៦ដូចខាងក្រោមនេះ ដែលអ្នកប្រើអ៊ីនធឺណេតទូទៅ គួរដឹងដើម្បីរក្សាសុវត្ថិភាពលើអនឡាញនិងការពារទិន្នន័យផ្ទាល់ខ្លួន កុំឱ្យស្តាយក្រោយ៖
១. ពិនិត្យមើលតំណភ្ជាប់គេហទំព័រឲ្យបានច្បាស់លាស់
២. ពិនិត្យអាស័យដ្ឋានអ៉ីម៉ែលឲ្យបានច្បាស់លាស់
៣. ជៀសវាងការតម្លើងកម្មវិធីគ្មានប្រភពច្បាស់លាស់
៤. ជ្រើសរើសពាក្យសម្ងាត់វែង និងស្មុគស្មាញ
៥.ទិញទំនិញនៅក្នុងគេហទំព័រដែលអាចទុកចិត្តបាន
៦. ធ្វើបច្ចុប្បន្នភាពកម្មវិធីកម្ចាត់មេរោគ
ពិតណាស់ បច្ចេកវិទ្យាជួយមនុស្សបានលឿនក៏ធ្វើបាបមនុស្សបានលឿនដែរ ជាពិសេសសម្រាប់បងប្អូនយាយតាដែលពុំសូវយល់ពីបច្ចេកវិទ្យា។ ដូច្នេះអ្នកប្រើអ៊ីនធឺណេតនឹងបច្ចេកវិទ្យា ត្រូវមានចំណេះដឹងបច្ចេកវិទ្យា គន្លឹះខ្លះៗ ចេះបង្ការនិងការពារខ្លួន ទើបអាចជៀសវាងពីការឆបោកបាន៕