TikTok គឺជាបណ្តាញសង្គមផុសវីដេអូខ្លីដ៏មានប្រជាប្រិយភាពបំផុតរបស់ចិន ដែលបង្កើតឡើង ដោយក្រុមហ៊ុនមេឈ្មោះថា ByteDance ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅកំឡុងឆ្នាំ២០១៦ បណ្តាញសង្គមមួយនេះទទួលបានជោគជ័យខ្លាំងមែនទែន ដែលបច្ចុប្បន្នមានអ្នកទាញយកនឹងប្រើប្រាស់ប្រមាណជា ១.៣៩ ពាន់លាននាក់ ។
បណ្តាញសង្គមមួយនេះចាត់ទុកថាជោគជ័យហើយនៅក្នុងវិស័យបច្ចេកវិទ្យា ប៉ុន្តែទន្ទឹមនឹងភាពជោគជ័យ TikTok ធ្លាប់ជួបនៅរឿងជាច្រើនដូចជា ធ្លាប់ត្រូវបានអតីតប្រធានាធិបតី លោកដូណាល់ ត្រាំ ហាមមិនឱ្យប្រជាជនអាមេរិកប្រើប្រាស់កម្មវិធីមួយនេះ ជាពិសេសនោះពាក់ព័ន្ធនឹងការលួចទិន្នន័យតែម្តង។
បើទោះបីជាជួបនៅព្យុះភ្លៀងយ៉ាងណាក៏ដោយ TikTokហាក់បីដូចជាមានការរីកចម្រើនខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។ តួយ៉ាងកាលពីថ្មីៗនេះបើយើងទៅតាមរបាយការណ៍ arstechnica បានឱ្យដឹងថា TikTok អាចនឹងក្លាយទៅជាវេទិការទិញទំនិញដ៏ធំបំផុតនៅអាមេរិក ដែលអាចនឹងប្រជែងក្រុមហ៊ុន Amazon នៅថ្ងៃអានាគត ខណៈការស្ទង់មតិពីក្រុមហ៊ុន TikTok បានបង្ហាញថាខ្លួនមានការគាំទ្រពីប្រជាជនអាមេរិកច្រើនទៅលើការបង្កើតកម្មវិធីលក់ទំនិញរាយ ។
ទាក់ទិនទៅនឹងការបង្កើតកម្មវិធីលក់ទំនិញរាយស្រដៀងនឹង Amazon នេះដែរ TikTok អាចនឹងមើលឃើញផ្លូវរួចហើយ យ៉ាងណាមិញ TikTok បានដាក់ដំណើរការកម្មវិធីមួយឈ្មោះថា TikTok Shop នៅខាងក្រៅសហរដ្ឋអាមេរិកយូរណាស់មកហើយ ដែលអនុញ្ញាតឱ្យអ្នកទិញទំនិញនិងលក់នៅក្នុងនោះបាន ថែមទាំងទទួលបានការគាំទ្រច្រើនទៀត ដូច្នេះហើយ បើបបានជា TiTok ចង់ក្លាយជាបណ្តាញសង្គមមួយដែលអាចលក់ទំនិញរាយធំនៅទឹកដីអាមេរិក ។
គួរជម្រាបផងដែរថាក្រុមហ៊ុនមេធំ ByteDance មិនទាន់បានបញ្ជាក់ឱ្យច្បាស់ទេថាខ្លួននឹងបង្កើតវេទិការ ធំលក់ទំនិញនៅពេលណានោះទេ ប៉ុន្តែក្រុមហ៊ុនមួយនេះបានដាក់ដំណើរការសាកល្បងកម្មវិធី TikTok Shop នៅអាមេរិកប្រើប្រាស់យូរណាស់មកហើយ ។