លុយពិបាករកជាងមុន នេះជារឿងធំៗ៣អ្នកគួរគិតឲ្យបាន២ដងមុននឹងសម្រេចចិត្តធ្វើ បើមិនចង់វេទនាខ្លួន
Toeuy HongJUNE 26 2024705 views

បច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ច ពិបាករកលុយជាងមុនឆ្ងាយណាស់ ដូច្នេះមុននឹងអ្នកសម្រេចចិត្តធ្វើអ្វីមួយដែលត្រូវចំណាយលុយ អ្នកត្រូវគិតឲ្យបាន២ដងដើម្បីចៀសវាងខាតបង់លុយហើយខ្លួនកាន់តែវេទនាដោយសារបញ្ហាលុយកាក់ជាពិសេសបញ្ហាបំណុលជាដើម។

ទាក់ទងនឹងបញ្ហាលុយកាក់នេះដែរ ខាងក្រោមនេះគឺជារឿងធំៗដែលអ្នកគួរគិតឲ្យបាន២ដងមុននឹងសម្រេចចិត្តធ្វើ ដើម្បីចៀសវាងហានិភ័យផ្នែកហិរញ្ញវត្ថុឈានដល់ធ្លាក់ក្នុងបញ្ហាបំណុល។

. ខ្ចីលុយក្នុងទំហំធំ

មុននឹងសម្រេចចិត្តខ្ចីលុយអ្នកត្រូវគិតពិចារណាជាពិសេសវិភាគនិងព្យាករពីប្រភពចំណូលរបស់អ្នកថាតើអ្នកមានលទ្ធភាពខ្ចីលុយប៉ុន្មាន។ នៅក្នុងស្ថានភាពពេលនេះចំណូលរបស់អ្នកអាចប្រែប្រួលជាពិសេសអាចធ្លាក់ចុះដែលធ្វើឲ្យប៉ះពាល់ដល់លទ្ធភាពក្នុងការបង់សងប្រចាំខែ។ ដូច្នេះបើអ្នកខ្ចីលុយក្នុងទំហំធំអ្នកត្រូវគិតឲ្យបាន២ដង។

.  បង់រំលស់របស់

មិនថាអ្នកបង់រំលស់ឡាន គ្រឿងអេឡិចត្រូនិចឬអលនទ្រព្យនោះទេ អ្នកត្រូវគិតឲ្យបានល្អិតល្អន់ ព្រោះនៅក្នុងពេលនេះ មានមនុស្សមិនតិចទេដែលកំពុងតែវេទនាដោយសារការបង់រំលស់ដោយមិនបានព្យាករពីប្រាក់ចំណូលរបស់ខ្លួន។ ជាពិសេសការបង់រំលស់ធំៗដូចជាអចលនទ្រព្យគឺត្រូវគិតឲ្យមែនទែន។

. ចេញរកស៊ីប្រើដើមទុនធំ

 ការចេញរកស៊ីអំឡុងពេលនេះពិតជាមានហានិភ័យ ព្រោះស្ថានភាពបច្ចុប្បន្នសេដ្ឋកិច្ចហាក់មិនទាន់ល្អប្រសើរឡើងវិញនៅឡើយ។ ដូច្នេះមុននឹងសម្រេចចិត្តចេញរកស៊ីជាមួយនឹងដើមទុនច្រើន អ្នកត្រូវគិតឲ្យបានល្អិតល្អន់ដើម្បីចៀសវាងហានិភ័យនៃការខាតបង់ច្រើនហើយធ្លាក់ក្នុងបញ្ហាបំណុលធ្ងន់ធ្ងនបើអ្នកខ្ចីលុយគេធ្វើជាដើមទុនរកស៊ីឬពង្រីកអាជីវកម្ម៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia