ជំពាក់លុយគេជិតកន្លះលា.ន$ ស្រ្តីម្នាក់នេះប្រាប់ពីក្បួនដែលធ្វើឲ្យខ្លួនដោះបំណុលដ៏ច្រើននេះអស់ពីខ្លួន
Toeuy HongJUNE 28 20241.7 K views

លោកស្រី Jade Warsshaw និងស្វាមីធ្លាប់ជំពាក់បំណុលគេរហូតដល់ទៅ៤៦០,០០០ដុល្លារ ហើយបើទោះបំណុលជាលោកស្រីមានបំណុលគរដូចភ្នំពេញមែនតែលោកស្រីបានខិតខំប្រឹងប្រែងដោះបំណុលទាល់តែអស់ពីខ្លួនហើយរស់នៅយ៉ាងមានសេរីភាព។

 លោកស្រីនិងស្វាមីអាចដោះបំណូលជិតកន្លះលានដុល្លារបានដោយប្រក្បួនដោះបំណូលតាម Debt Snowball ដែលជាការដោះបំណុលពីតូចទៅ។ ក្បួនដោះបំណូលពីតូចទៅធំត្រូវបានអនុវត្តតាមជំហានទាំង៤ដូចខាងក្រោមនេះ។

១. សរសេរចុះនូវបំណុលទាំងអស់ដែលអ្នកមានដាក់លើក្រដាស រួចហើយដាក់លេខរៀងតាមលំដាប់ពីតូចទៅធំ។

២. រៀងរាល់ខែបង់បំណុលនីមួយៗក្នុងទឹកប្រាក់តិចបំផុត។ ត្រង់នេះមានន័យថាបើនៅធនាគារA គេត្រូវឲ្យបង់យ៉ាងតិច១០០ដុល្លារក្នុងមួយខែ ដូច្នេះមួយខែអ្នកបង់ធនាគារAតែ១០០ដុល្លារបានហើយ មិនបាច់បង់បង់ច្រើនជាងនេះនោះទេ។

៣. ភ្ជាប់ទៅនឹងចំណុចទី២ខាងលើ បំណុលនីមួយៗ បង់ប្រចាំខែតិចបំណុលតាមម្ចាស់បំណុលតម្រូវ ប៉ុន្ដែសម្រាប់បំណុលដែលតូចជាងគឺអ្នកត្រូវបង់សងប្រចាំខែឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ការធ្វើបែបនេះធ្វើឲ្យអ្នកអាចបង់បំណុលតូចឆាប់អស់ ហើយលុយដែលអ្នកតែងតែយកមកបង់បំណុលតូចបំផុតនោះ អាចយកមកបង់បំណុលតូចបន្ទាប់ទៀតក្រោយពីបំណុលតូចបំផុតបង់អស់ហើយ។

៤. អ្នកត្រូវអនុវត្តតាមជំហានទាំង៣ដែលបានរៀបរាប់ខាងដដែលៗរហូតដល់អាចដោះបំណុលទាំងអស់បានដោយជោគជ័យ។

តាមពិតទៅក្បួនដោះបំណុល Debt Snowball ដែលអនុវត្តដោះបំណុលពីតូចទៅធំគឺជាក្បួនដែលត្រូវបានគេហៅថាក្បួនដោះបំណុលឈ្នះៗ ដោយអ្នកជំពាក់បំណុលគាត់មានទឹកចិត្តក្នុងការដោះបំណុលដោយសារពួកគាត់បានមើលឃើញបំណុលរបស់ពួកគាត់ចាប់ផ្ដើមបាត់បន្តិចម្ដងៗតាមរយៈការដោះពីតូចទៅធំនេះឯង។

លោកស្រី Jade Warsshaw បានបង្ហើបថាគន្លឹះសំខាន់ដែលជាជំនួយដល់ការដោះបំណុលគឺការធ្វើផែនការចំណាយប្រចាំខែដើម្បីឲ្យអាចឃើញលុយសល់យកទៅបុកដោះបំណុលឲ្យបានឆាប់។ វិធីសាមញ្ញៗក្នុងការធ្វើផែនការចំណាយមានដូចខាងក្រោមនេះ៖

 ១. បូកសរុបចំណូលប្រចាំខែ

បូកចំណូលដែលអ្នករកបានមិនថាប្រាក់ខែ ការប្រាក់ ចំណូលពីការវិនិយោគនិងចំណូលផ្សេងៗដើម្បីដឹង១ខែអ្នករកចំណូលបានប៉ុន្មានឲ្យប្រាកដ។

២. តាមដានការចំណាយប្រចាំថ្ងៃ

១ថ្ងៃៗចំណាយលើអ្វីខ្លះត្រូវកត់ត្រាឲ្យច្បាស់ៗ រួចចុងខែបូកសុរបចំណាយរបស់អ្នក។ នៅពេលអ្នកតាមដានចំណាយឲ្យច្បាស់លាស់ប្រចាំថ្ងៃហើយមកបូកសរុបចំណាយប្រចាំខែអ្នកនឹងដឹងច្បាស់ពីចំណាយចំណាយប្រចាំខែ។ ជំហានបន្ទាប់គឺត្រូវមើលបញ្ជីចំណាយប្រចាំខែរបស់អ្នក ហើយកាត់បន្ថយឬកាត់ផ្ដាច់ចំណាយដែលមិនចាំបាច់។

 

មួយវិញចំពោះចំណាយចាំបាច់ក៏អ្នកត្រូវពិនិត្យមើលដែរព្រោះចំណាយខ្លះចាំបាច់មែនតែអ្នកចាយច្រើនហួសហេតុក៏ត្រូវកាត់បន្ថយវាដែរ។ ដូច្នេះបើអ្នកធ្វើតាមជំហានទាំង២ដែលបានរៀបរាប់ខាងលើនេះ អ្នកនឹងសល់លុយមួយផ្នែកធំហើយលុយដែលសល់នេះអាចយកមកបុកដោះបំណុលឲ្យឆាប់អស់៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia