សាលាបញ្ញាសាស្រ្តអន្តរជាតិ បានបើកដំណើរការសាខាថ្មី នៅក្នុងបុរី វីលៀម (អង្គជ័យ) ដែលស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ ចាប់ពីថ្ងៃនេះតទៅហើយ!
Sopheak PichJULY 1 2024

ភ្នំពេញៈ (ថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០២៤ )ស្ថិតក្នុងបរិបទនៃការរីកចម្រើនឥតឈប់ឈនៃសកលលោក លើផ្នែកបច្ចេកវិទ្យា សេដ្ឋកិច្ច សង្គមកិច្ច និងមនុស្សសាស្រ្ត ការអប់រំនៅបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមកសាងធនធានមនុស្សដែលប្រកបដោយចំណេះដឹង និងជំនាញដែលឆ្លើយតបតម្រូវការនៅក្នុងតំបន់ និងសកលលោក។

Photo 2024 07 01 09 47 03

Photo 2024 07 01 09 47 00ដើម្បីចូលរួមចំណែកលើកស្ទួយលើវិស័យអប់រំ និងការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា សាលាបញ្ញាសាស្ត្រអន្តរជាតិបានសម្រេចបើកដំណើរការសាខាថ្មី សាខាទី២៣របស់ខ្លួនមួយទីតាំងទៀត ស្ថិតនៅបុរី វីលៀម គម្រោងអង្គជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយដោយផ្តល់ជូនកម្មវិធីសិក្សា បីភូមិសិក្សា គឺ៖

១. ថ្នាក់មត្តេយ្យសិក្សា គ្រប់កម្រិត ដោយចាប់ពីអាយុ ៣ឆ្នាំឡើងទៅ

២. ថ្នាក់បឋមសិក្សា ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ និង

៣. ថ្នាក់មធ្យមសិក្សា ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២

Photo 2024 07 01 09 47 05

Photo 2024 07 01 09 47 08ជាងនេះទៅទៀត យើងនឹងមានបើកថ្នាក់​សិក្សាភាសាបរទេសក្រៅម៉ោងសិក្សាគ្រប់កម្រិតផងដែរ។

សាលាបញ្ញាសាស្រ្តអន្តរជាតិ សាខាបុរី វីលៀមចាប់បើកទទួលចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះ តទៅ!

បវេសនកាលថ្មី និងថ្នាក់ភាសាអង់គ្លេសគ្រប់កម្រិត នឹងចាប់ផ្ដើមនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នេះហើយ។

ដើម្បីអបអរសាទរការបើកដំណើរការសាខារថ្មីនេះ សាលានឹងផ្តល់អាហារូបករណ៍ជូនដល់សិស្សានុសិស្សរហូត៥០% សម្រាប់មាតាបិតា ឬអ្នកអាណាព្យាបាលសិស្សដែលយកបុត្រធីតាមកចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

សម្រាប់ព័ត៌មានបន្ថែម | For More Information:

096 597 5232/ 096 597 9232

089 320 760/ 097 268 4486

🙏សូមអរគុណ!

Sopheak Pich

អត្ថបទសរុប៖ 622

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia