ក្រុមហ៊ុនអាកាសចរណ៍ធំ១នៅខ្មែរ កំពុងរើ.សនារីអាកាសចរណ៍ មានតែចំណុចទាំងនេះជាប់ហើយ
ធី ស្រីល័ក្ខJULY 1 20242.5 K views

ចំពោះនារីៗដែលមានក្តីស្រមៃចង់ធ្វើការនៅព្រលានយន្តហោះ ពេលនេះឱកាសល្អបានមកដល់ហើយ ពីព្រោះក្រុមហ៊ុន Cambodia Airways កំពុងប្រកាសរើសនារីអាកាសចរណ៍ជាច្រើននាក់នឹងបើកទទួលការសម្ភាសន៍នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ខាងមុននេះហើយ។

យោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ក្រុមហ៊ុន Cambodia Airways បានឱ្យដឹងថា សម្រាប់អ្នកចង់ចូលរួមជាមួយក្រុមបាហុនិការបស់ខេមបូឌាអ៊ែរវ៉េ ឱ្យតែមានលក្ខខណ្ឌទាំងនេះគឺជាប់ហើយ៖

  • អាយុ៖ ២០-២៨
  • កម្ពស់៖ អប្បបរមា 160 សង់ទីម៉ែត្រ (F) / 170 សង់ទីម៉ែត្រ (M)
  • ការអប់រំ៖ បរិញ្ញាបត្រ (ឫកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ)
  • ជំនាញ៖ មានការទំនាក់ទំនងល្អ និងសមត្ថភាពក្នុងការរក្សាភាពនឹងនរក្រោមសម្ពាធ
  • ចំណង់ចំណូលចិត្ត៖ ស្រលាញ់ការធ្វើដំណើរ និងចូលចិត្តជួយអ្នកដទៃ។

នៅក្នុងនោះដែរ បើសិនជាយើងសម្ភាសន៍ជាប់ហើយនឹងទទួលបានអត្ថបទប្រយោជន៍ដូចជាទទួលបានការបណ្តុះបណ្តាលលំដាប់ពិភពលោក,ទទួលបានការបណ្តុះបណ្តាលយ៉ាងស៊ីជម្រៅ ដើម្បីបណ្តុះបណ្តាលអ្នកនូវជំនាញទាំងអស់ដែលចាំបាច់ដើម្បីទទួលបានជោគជ័យ, អាចដើរស្វែងយល់ពីពិភពលោកជាមួយនឹងអត្ថប្រយោជន៍ការធ្វើដំណើរពិសេសសម្រាប់បុគ្គលិកហើយក៏ទទួលបានប្រាក់បៀវត្សរ៍ខ្ពស់និងអត្ថប្រយោជន៍គួរជាទីពេញចិត្តផងដែរ។

១៩

គួរបញ្ជាក់ថា ដើម្បីដាក់ពាក្យបានលោកអ្នកអាចបំពេញពាក្យអនឡាញដោយស្កេន QR Code រួចបញ្ចូល CV និងរូបថតពេញមួយតួខ្លួនរបស់អ្នក។ QR មាននៅខាងក្រោមនេះ

១៨

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia