ឯកឧត្តម វ៉ី សំណាង ពោលបែបនេះ ទៅកាន់អ្នកខេត្តកំពង់ស្ពឺ ក្រោយផ្ទេរតំណែងជាអភិបាលខេត្តតាកែវថ្មី
Kan DaraJULY 3 20245.6 K views

ឯកឧត្តម វ៉ី សំណាង បានចូលកាន់តំណែង អភិបាលខេត្តតាកែវ ជាផ្លូវការ នារសៀល​​​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោយបានកាន់តួនាទីជាអភិបាលខេត្តកំពង់ស្ពឺ រួមសុខទុក្ខជាមួយប្រជាជន អស់រយៈពេលជាច្រើនឆ្នាំ។

មុននេះបន្តិច ឯកឧត្តម វ៉ី សំណាង បានបង្ហោះសារផ្ញើទៅកាន់បងប្អូនអ្នកខេត្តកំពង់ស្ពឺ នៅលើគណនី Facebook Page ផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា៖ «ខ្ញុំសូមជម្រាបលាពុកម៉ែ មាមីង បងប្អូនអ្នកខេត្តកំពង់ស្ពឺត្រឹមប៉ុណ្ណេះ។ ចាប់ពីថ្ងៃនេះទៅខ្ញុំមិនបាននៅបម្រើពុកម៉ែ មាមីង បងប្អូន អ្នកខេត្តកំពង់ស្ពឺដោយផ្ទាល់ទៀតទេ»។ លោកបានបន្តទៀតថា៖ «សូមអរគុណ ចំពោះការគាំទ្ររបស់ពុកម៉ែ មាមីង បងប្អូនអ្នកខេត្តកំពង់ស្ពឺរយៈពេលជាង៨ឆ្នាំកន្លងមកនេះ។ សូមជម្រាបលា! សូមអរគុណ!»

Screen Shot 2024 07 03 at 11.49.41 Am Large

គួរជម្រាបផងដែរថា កាលគ្រាលោកនៅជាចៅហ្វាយខេត្តកំពង់ស្ពឺ ក្រៅពីការខិតខំប្រឹងប្រែង អភិវឌ្ឍ ផ្លាស់ប្តូរមុខមាត់ខេត្តមួយនេះ លើការស្តារហេដ្ឋារចនាសម្ព័ន្ធ និងការសាងសមិទ្ធផលជាច្រើនទៀត អ្វីដែលជាការកត់សម្គាល់ ឯកឧត្តម វ៉ី សំណាង គឺជា អភិបាលខេត្តដំបូងគេ ដែលបានបញ្ជាឱ្យទម្លាក់ស្លាកផ្សាយពាណិជ្ជកម្មស្រាបៀរ ទាំងអស់ចេញពីក្នុងខេត្តកំពង់ស្ពឺ។ លើសពីនេះ ក្នុងពិធីប្រកាសចូលកាន់ណែង លោកអភិបាលខេត្តតាកែវថ្មីរូបនេះ បានប្ដេជ្ញាចិត្ត បន្តកៀរគរអ្នកវិនិយោគមកអភិវឌ្ឍន៍ខេត្តតាកែវឱ្យកាន់តែរីកចម្រើន ដែលជាផ្នែកមួយនៃការចូលរួមរុញកំណើនសេដ្ឋកិច្ចជាតិ និងនិយាយដោយឡែក គឺជីវភាពប្រជាពលរដ្ឋនៅក្នុងខេត្តឱ្យមានភាពល្អប្រសើរ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម

ាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia