ប្រធានទីផ្សារTik Tok ប្រា.ក់ខែជាង៣ម៉ឺ.ន$ ប្រាប់ពីគន្លឹះជោគជ័យក្នុងអាជីពការងារនិងចរចាប្រាក់ខែច្រើនមុនចូលធ្វើការ
Toeuy HongJULY 5 2024477 views

លោកស្រី Sora Lee គឺជាប្រធានទីផ្សារផលិតផលសកលរបស់ក្រុមហ៊ុន Tik Tok ដែលជោគជ័យក្នុងអាជីវពការងារយ៉ាងខ្លាំងដោយលោកស្រីបានអភិវឌ្ឍនខ្លួនពីប្រាក់ខែប្រចាំខែឆ្នាំ៤៦,០០០ដុល្លាររហូតដល់បច្ចុប្បន្នប្រាក់ខែប្រចាំឆ្នាំរបស់លោកស្រីចំនួន៤០ម៉ឺនដុល្លារនៅក្រុមហ៊ុនTik Tok។

 មានបទពិសោធន៍ធ្វើការនៅក្រុមហ៊ុនធំៗលំដាប់កំពូលដូចជា Netflix, Meta និង Tik Tok បានប្រាក់ខែច្រើន លោកស្រីបានចែករំលែកគន្លឹះចម្បងដែលជួយឲ្យអ្នកជោគជ័យក្នុងអាជីពការងារនិងចរចាបានប្រាក់ខែច្រើនមុននឹងទទួកយកការងារថ្មី។

 . ត្រៀមខ្លួនរួចរាល់ក្នុងការចរចា

ត្រង់នេះលោកស្រីថាអ្នកគួរដាក់ពាក្យធ្វើការឲ្យបានច្រើនកន្លែងដើម្បីមានឥទ្ធិពលក្នុងការចរចារ។ ជាក់ស្ដែងបទពិសោធន៍មុនចូលធ្វើការឲ្យ Netflix  លោកស្រីមានក្រុមហ៊ុនផ្សេងបានផលប្រាក់ខែចំនួន៨០,០០០ដុល្លារ។ ត្រង់នេះពេលលោកស្រីចូលទៅសម្ភាសន៍ជាមួយ Netflix  លោកស្រីចរចាសុំប្រាក់ខែ៩ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ នៅចំណុចនេះទោះNetflix បដិសេធកក៏គាត់អាចត្រលបទៅទទួលការងារក្រុមហ៊ុនដែលផ្ដល់ការប្រាក់ខែ៨ម៉ឺនដុល្លារដែរ។ វិធីនេះធ្វើឲ្យលោកស្រីអាចចរចាប្រាក់ជាមួយNetflix បានថ្លៃរហូតដល់ទៅ១១ម៉ឺនដុល្លារក្នុងមួយឆ្នាំ។

. ធ្វើការនៅក្នុងភោជនីយដ្ឋាន

លោកស្រីពិតជាណែនាំឲ្យមនុស្សគ្រប់គ្នាធ្វើការជាអ្នកបម្រើនៅភោជនីយដ្ឋានដែលមមាញឹកមួយយ៉ាងតិចឲ្យបានម្ដងនៅក្នុងជីវិតជាពិសេសនៅវ័យក្មេងព្រោះការងារជាអ្នកបម្រើនៅភោជនីយដ្ឋានគឺបានបង្រៀនអ្នកឲ្យស្វែងយល់ពីមនុស្សគ្រប់ប្រភេទនិងបង្រៀនពីរបៀបក្នុងការបម្រើសេវាកម្មឲ្យមនុស្ស។ លោកស្រីថាធ្វើការនៅភោជនីយដ្ឋាន បុគ្គលិកអាចធ្វើរឿងច្រើនក្នុងពេលតែមួយដូចជាទទួលការកម្ម៉ង់ម្ហួប បម្រើអតិថិជននិងសំអាតតុជាដើម។ បទពិសោធន៍ធ្វើឲ្យអ្នកអាចធ្វើការយ៉ាងមានប្រសិទ្ធភាព។

.  សាកល្បងធ្វើ

 លោកស្រីថាកាលពីនៅសាកលវិទ្យាល័យ លោកស្រីមិនដែលស្រមៃថាអាចបានធ្វើការនៅក្រុមហ៊ុនបច្ចេកវិទ្យាទាល់តែសោះ។ យ៉ាងណាមិញកាលនៅសាកលវិទ្យាល័យ University of California ដែលនៅជិត Silicon Valley ធ្វើឲ្យលោកស្រីមានឱកាសចុះហាត់ការនៅក្រុមហ៊ុនTubemogul ហើយលោកស្រីសាកការងារជាមួយក្រុមហ៊ុនបច្ចេកវិទ្យារហូតមានឱកាសធ្វើការងារជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាបន្តបន្ទាប់ដល់សព្វថ្ងៃ៕ 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia