The new Hyundai TUCSON ឆ្នាំ២០២៥ បានបង្ហាញរូបរាងជាលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា
Sopheak PichOCTOBER 22 2024

ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ – ក្រុមហ៊ុនហ៊ីយ៉ាន់ដាយមានសេចក្តីរំភើបជាខ្លាំង ក្នុងការបង្ហាញនូវវត្តមានរថយន្ត The new Hyundai TUCSON ឆ្នាំ២០២៥​ ជាផ្លូវការលើកដំបូងក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោយការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ Mr. Brian Ko - CEO & President of Hyundai Camko Motor Company ដែលបានប្រព្រឹត្តនៅក្នុងផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី។

Photo 2024 10 22 08 26 47         ពិតណាស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយមិនអោយអតិថិជនខកបំណងទេ រឹតតែផ្តល់នូវអ្វីដែលពិសេសលើសពីការរំពឹងទុក ដូចគ្នានឹងរថយន្ត The new Tucson ឆ្នាំ២០២៥នេះ មិនត្រឹមតែមានការកែប្រែមុខថ្មី និងផ្លាស់ប្តូរផ្នែកខាងក្នុងថ្មីនោះទេ ប៉ុន្តែកំពុងបង្ហាញពីចក្ខុវិស័យរីកចម្រើនរបស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយចំពោះការច្នៃប្រឌិត គុណភាព និងរចនាប័ទ្ម។

 Photo 2024 10 22 08 26 50

Photo 2024 10 22 08 26 53

លោកស្រី លាង សារ៉េន ប្រធានផ្នែកលក់បានមានប្រសាសន៍ថារថយន្ត Tucson មានការផ្លាសប្តូរថ្មីពីមួយជំនាន់ទៅមួយជំនាន់ កែប្រែរូបរាង បន្ថែមលក្ខណៈពិសេសៗ ទៅតាមសម័យកាល ភាពជឿនលឿន និងតម្រូវការទីផ្សារ រហូតដល់មានការបញ្ជាទិញពីអតិថិជនជាខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំគួរអោយកត់សំគាល់។ ​ យោងទៅតាមកំណត់ត្រាលក់ដ៏ជោគជ័យទាំងនៅអឺរ៉ុបនិងនៅកម្ពុជា ជាពិសេសជាមួយនឹងការរចនាមុខថ្មី រូបរាងដ៏លេចធ្លោ បច្ចេកវិទ្យាទំនើបចុងក្រោយ និងការឆ្នៃប្រឌិត ទាំងអស់នេះបញ្ជាក់ ក៏ដូចជាបង្ហាញឱ្យយើងឃើញថា The new Tucson ឆ្នាំ២០២៥ ជំនាន់ទី៤នេះ បានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្ត និងរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងនាមជាអ្នកនាំមុខគេនៅក្នុងរង្វង់រថយន្តSUVដូចគ្នា

Photo 2024 10 22 08 26 56          The new TUCSON ឆ្នាំ២០២៥​ កាន់តែលេចធ្លោជាងមុនជាមួយការចនាមុខថ្មី ចំនែកផ្នែកខាងក្នុងក៏មានការរចនាចង្កូតថ្មី, អេក្រង់កោងវែងថ្មី The new panoramic curved display, ចង្កឹះលេខថ្មីបែប Column-type Shift-By-Wire, មុខងារបង្ហាញព័ត៌មានលើកញ្ចក់ Head-up Display, ប្រព័ន្ធឈ្លាសវៃ និងប្រព័ន្ធសុវត្ថិភាស់ជំនួយដល់ការបើកបរ Hyundai SmartSense and advanced safety feature, បំពាក់ម៉ាស៊ីនសាំងកម្លាំងរហូតដល់ ១.៦លីត្រ ​ជំនួយដោយTurbo និងប្រព័ន្ធHTRAC ព្រមទាំងមានមុខងារពិសេសៗជាច្រើនទៀត។

Photo 2024 10 22 08 26 59 Photo 2024 10 22 08 26 33

Photo 2024 10 22 08 26 36

Photo 2024 10 22 08 26 39

Photo 2024 10 22 08 26 42ទិញ The new TUCSON ឆ្នាំ២០២៥ ឥឡូវនេះ ចំណេញ ៣​,៥០០ដុល្លារភ្លាមៗ ព្រមទាំងទទួលបានការធានារយៈពេលវែងរហូតដល់៥ឆ្នាំ ឬ១០០,០០០គីឡូម៉ែត្រ និងការថែមជូនជាច្រើនទៀត។ ប្រញាប់ឡើង កុំឲ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅ ការផ្តល់ជូននេះសម្រាប់តែក្នុងខែតុលានេះប៉ុណ្ណោះ។

Test driveក៏មាន ស្តុកក៏មាន ទិញភ្លាម បានភ្លាម!

ទំនាក់ទំនងមកឥឡូវនេះ ទីប្រឹក្សាផ្នែកលក់រីករាយស្វាគមន៍ នឹងជម្រាបជូនរាល់ព័ត៌មានលម្អិត

តាមរយៈលេខទូរស័ព្ទ៖ 010 755 133, 097 755 8133 ឬ តាមរយៈតេឡេក្រាម៖ https://t.me/HyundaiCamkoHeadofsales

Facebook page Hyundai-Cambodia

 សូមបញ្ជាក់ថា Hyundai Cambodia ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ហើយបានផ្តល់សេវាកម្ម​ដែល​មានគុណភាពខ្ពស់ជូនអតិថិជនជាច្រើនឆ្នាំ។ ក្រុមហ៊ុន ខេមកូ ម៉ូធ័រ ខមភេនី ជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសផ្គត់ផ្គង់នូវរថយន្តប្រភេទ SUV និង MPV ជាច្រើន។ បច្ចុប្បន្នក្រុមហ៊ុនហ៊ីយ៉ាន់ដាយមានអគារដាក់តាំងបង្ហាញរថយន្តហ៊ីយ៉ាន់ដាយ៤សាខា មជ្ឃមណ្ឌលថែទាំរថយន្តហ៊ីយ៉ាន់ដាយ៣សាខា និងរោងចក្រដំឡើងរថយន្តផ្ទាល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

Sopheak Pich

អត្ថបទសរុប៖ 689

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia