តស់ដាក់ពាក្យ! ក្រសួងសេដ្ឋកិច្ច កំពុងត្រូវការបុគ្គលិកកិច្ចសន្យាជាច្រើននាក់ឱ្យបម្រើការងារផ្នែក១០ នេះ
ធី ស្រីល័ក្ខOCTOBER 22 2024294 views

ចំពោះប្រិយមិត្តអ្នកអានដែលចង់បានការងារធ្វើ ពេលនេះឱកាសល្អបានមកដល់ហើយព្រោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាសរុបចំនួន ១៦រូប ឱ្យមកបម្រើការងារក្នុងមុខតំណែងដូចជា៖

 

១. បុគ្គលិកអភិវឌ្ឍកម្មវិធីអ៊ិនធឺណិតផ្នែកខាងក្រោយ (៤រូប)

២. បុគ្គលិកអភិវឌ្ឍកម្មវិធីអ៊ិនធឺណិតផ្នែកខាងមុខ (៤រូប)

៣. បុគ្គលិកផ្នែកគ្រប់គ្រងកម្មវិធីមេ (០១រូប)

៤. បុគ្គលិកផ្នែកវិស្វកម្មកុំព្យូទ័រ (០១រូប)

៥. បុគ្គលិកផ្នែកប្រតិបត្តិមជ្ឈមណ្ឌលទិន្នន័យ (០១រូប)

៦. បុគ្គលិកផ្នែកវិស្វករបណ្តាញតភ្ជាប់ (០១រូប)

៧. បុគ្គលិកផ្នែកគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យា (០១រូប)

៨. បុគ្គលិកផ្នែកអភិបាលកិច្ច និងហានិភ័យបច្ចេកវិទ្យា (០១រូប)

៩. បុគ្គលិកផ្នែកវិស្វកម្មសុវត្ថិភាពបច្ចេកវិទ្យា (០១រូប)

១០. បុគ្គលិកផ្នែកគ្រប់គ្រងប្រតិបត្តិការសុវត្ថិភាព (០១រូប)

21

គូរបញ្ជាក់ថា បេក្ខជនដែលនឹងត្រូវបានជ្រើសរើស នឹងទទួលបានប្រាក់បៀវត្សមូលដ្ឋានសមរម្យ ទៅតាមតួនាទីការងារ និង គុណវុឌ្ឍ។ បេក្ខជនត្រូវចូលទៅកាន់ផតថល https://digitaleconomy.mef.gov.kh រួចស្កន QR Code ដែល មាននៅលើផតថលដោយប្រើប្រាស់កម្មវិធីទូរស័ព្ទ CamDigiKey ដើម្បីដាក់ពាក្យស្នើសុំបម្រើការងារ។ មានតែបេក្ខជនដែលជាប់ដំណាក់កាលសម្រាំងជ្រើសរើស (Shortlist) នឹងបន្តទៅកាន់វគ្គសម្ភាសន៍ផ្ទាល់។ ការទទួលពាក្យចាប់ផ្តើមពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង ១៧:០០ នាទី។ សម្រាប់ព័ត៌មាននឹងលក្ខខណ្ឌមួយចំនួនបងប្អូនអាចចុចលីងមួយនេះបាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia