ត្រូវដឹងដាច់ខាត! សេដ្ឋីប្រាក់លានលោក Mark Cuban បង្ហើបពីក្បួនលក់១ក្បាច់ អ្នកចាំបាច់មានជាប់ខ្លួន
THATSORNA NOVJULY 5 2024462 views

ទោះបីជាផលិតផល ឬសេវាកម្មរបស់អ្នកល្អយ៉ាងណាក៏ដោយ ក៏មិនមានអ្នកទិញដែរ ប្រសិនបើអតិថិ ជនរបស់អ្នកមិនត្រូវការវា ប៉ុន្តែនៅពេលដែលអ្នក​យល់​ច្បាស់ ថា​អ្វី​ដែល​អ្នកទិញរបស់​អ្នក​ពិត​ជា​ចង់​បាន នោះអ្នកនឹងលក់ដាច់ ។​ ជុំវិញបញ្ហានេះលោក Mark Cuban បានបានបង្ហើបក្បួនលក់ពិសេសមួយដែលលោកតែងតែប្រើកន្លងមករហូតមានទ្រព្យជិត៥ពាន់លានដុល្លារនៅក្នុងដៃ។

231128130329 Mark Cuban Shark Tank

យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថា លោកMark Cuban  គឺជាសហគ្រិនមួយរូប និងមហាសេដ្ឋីជនជាតិអាមេរិក ដែលមានអាជីពការងារជាបុគ្គលិកទូរទស្សន៍ ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ ដែលទ្រព្យសម្បត្តិចំនួនប្រមាណ ៤.៧ ពាន់លានដុល្លារ ហើយលោកក៏ត្រូវបានគេស្គាល់ថាជាម្ចាស់ក្រុមបាល់បោះអាជីព Dallas Mavericks នៃសមាគមបាល់បោះជាតិ (NBA) និងជាអ្នកគ្រប់គ្រងអាជីវកម្ម 2929 Entertainment ផងដែរ ។

តាមរយៈកិច្ចសម្ភាសនៅក្នុងវីឌីអូខ្លីៗរបស់កម្មវិធី Tik Tok ដែលមានរយៈប្រមាណជិត៣០វិនាទីលោកបានចែករំលែកមេរៀនមួយដែលលោកតែងតែធ្វើក្នុងការធ្វើអាជីវកម្មរបស់លោកនោះគឺ “ជាអ្នកលក់ម្នាក់! លក់ នឹងរៀនអ្វីគ្រប់យ៉ាងអំពីអ្វីដែលទាក់ទងនឹងជំនួញ នៅពេលដែលអ្នកដឹងរបៀបលក់ហើយអ្នកអាចចាប់ផ្តើមអាជីវកម្មបាន ហើយការលក់មិនមែនជាការបញ្ចុះបញ្ចូលទេតែវាគឺជាការជួយ”

ដូចគ្នានេះដែរលោកបានលើកឡើងទៀតថា នៅពេលដែលអ្នកដឹងអំពីតម្រូវការ និងអ្វីដែលអតិថិជនចង់បាន​ ពេលនោះអ្នកជាតួរឯកដ៏សំខាន់មួយសម្រាប់ជួយពួកគេ។ ជាការពិតណាស់ការយល់ដឹងពីតម្រូវការរបស់អតិថិជន គឺជាចំណុចកណ្តាលនៃរាល់អាជីវកម្មដែលទទួលបានជោគជ័យ មិនថាអាជីវកម្មអ្វីក៏ដោយ នៅពេលដែលអ្នកមានចំណេះដឹងនេះ អ្នកអាចប្រើវាដើម្បីបញ្ចុះបញ្ចូលអតិថិជនសក្តា នុពល និងអតិថិជនដែលមានស្រាប់ថាការទិញពីអ្នកគឺជាផលប្រយោជន៍ដ៏ល្អបំផុតរបស់ពួកគេ។

D185fa49e7f80d5a4de592540ee27356

ឧទាហរណ៍ថាកាន់តែងាយយល់ ប្រសិនបើអតិថិជនចង់ទិញឡានដែលអាចដឹងឥវ៉ាន់ចុះខេត្ត​អាចដឹលបានច្រើនៗ តែផ្ទុយទៅវិញអ្នកបែជាណែនាំឡានលក្ខណៈគ្រួសារតូចៗទៅកាន់គាត់ទៅវិញ ជាលទ្ធផលភ្ញៀវនឹងមិនទិញឡើយ ព្រោះអ្នកមិនអាចដោះស្រាយបញ្ហាជូនពួកគេបាន ប៉ុន្តែប្រសិនបើអ្នកយល់អំពីបញ្ហាភ្ញៀវច្បាស់ ជួយដោះស្រាយបញ្ហាបាន  ភ្ញៀវនឹងទិញដោយមិនស្ទាក់ស្ទើរឡើយ ។

គួរជម្រាបផងដែរថា ការលក់មិនមែនចេះតែលក់ៗដើម្បីគ្រាន់តែចង់បានលុយភ្ញៀវនោះទេ ព្រោះលុយជារបស់ភ្ញៀវ តែអ្នកត្រូវតាំងខ្លួនជាអ្នកជួយ​ ត្រូវដឹងបញ្ហាឱ្យច្បាស់ថាអតិថិជនចង់បានអ្វី ត្រូវការអ្វី និងមានបញ្ហាអ្វី នៅពេលនោះអ្នកនឹងកាន់តែងាយស្រួលក្នុងការដោះស្រាយជូនពួកគាត់ ដូច្នេះភ្ញៀវទិញ ផលិតផលឬសេវាកម្មរបស់អ្នកមិនស្ទាក់ស្ទើរទៀតឡើយ ៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia