រោងភាពយន្ត លេជេន (Legend Cinema) គឺជារោងភាពយន្តចំណាត់ថ្នាក់លេខ១ លំដាប់ស្តង់ដារអន្តរជាតិដំបូងគេបង្អស់របស់កម្ពុជា ដែលបានបង្កើតឡើងដោយស្នាដៃកូនខ្មែរសុទ្ធសាធ និងបានបើកដំណើរការចាប់តាំងពីឆ្នាំ២០១១ រហូតមកទល់បច្ចុប្បន្ន។
យ៉ាងណាមិញ បុគ្គលសំខាន់បំផុតមួយរូប ដែលបានឈរពីក្រោយរោងភាពយន្តនេះអស់រយៈពេល១៣ឆ្នាំ គឺលោក Te Song ជាស្ថាបនិក និងជានាយកប្រតិបត្តិ។ ក្រៅពីនេះ លោកក៏ជាប្រធានជាន់ខ្ពស់ និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុនបច្ចេកវិទ្យា Westec Corporation ដែលមានមូលដ្ឋាននៅចំកណ្តាលបេះដូងរាជធានីភ្នំពេញផងដែរ។
គួរជម្រាបថា សព្វថ្ងៃរោងភាពយន្ត លេជេន (Legend Cinema) មានសាខាសរុបចំនួន១២ រួមមាន ១០ទីតាំងនៅរាជធានីភ្នំពេញ និង ២ទីតាំងទៀតនៅខេត្តសៀមរាប និងព្រះសីហនុ។ រីឯសាលចាក់បញ្ចាំងមានច្រើនប្រភេទដូចជា សាលធម្មតា, សាលព្រីមៀម, សាលកុមារ, សាលយក្ស, សាលស្គ្រីនអ៊ិច និង សាល VIP Hall (Diamond and Gold Class) ដែលផ្ដល់នូវបទពិសោធន៍ដល់អ្នកទស្សនាយ៉ាងប្រណីតភាព និងឯកជនជាទីបំផុត៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook