ឯកឧត្តម គួច ចំរើន ពោលបែបនេះ ក្រោយផ្ទេរតំណែងពីចៅហ្វាយខេត្តព្រះសីហនុ មកកាន់ខេត្តកណ្តាលវិញ
Kan DaraJULY 1 202414 K views

ឯកឧត្តម គួច ចំរើន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានផ្ទេរ និងតែងតាំងមុខតំណែងមកជាអភិបាលនៃគណៈអភិបាលខេត្តកណ្តាល យោងតាមព្រះរាជក្រឹត្យត្រាស់បង្គាប់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីពេលថ្មីៗនេះ។

ក្នុងឱកាសនៃការកាន់តំណែងថ្មី ឯកឧត្តម គួច ចំរើន បានបង្ហាញចំណាប់អារម្មណ៍ តាមរយៈការបង្ហោះសារលើទំព័រ Facebook Page ផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖ «អ្នកកណ្តាល​ សុំផ្ញើរខ្លួន និងការងារជោគជ័យផង​»

លោកបានបន្តទៀតថា៖ «ក្នុងរយៈពេល១០ឆ្នាំ ​ខ្ញុំបានប្តូរការងារ៦កន្លែង​ ខណ្ឌមានជ័យ-ខណ្ឌដូនពេញ-អគ្គរដ្ឋបាល-ខេត្តកំពង់ចាម​-ខេត្តព្រះសីហនុ-ខេត្តកណ្តាល។ ការងារច្រើនកន្លែង​ ថ្មីរហូត​ហត់បន្តិចមែនតែបទពិសោធន៍ច្រើន  មិត្តភ័ក្រ្តក៏ច្រើន​ ទំនាក់ទំនងក៏ច្រើន​​ ស្គាល់សង្គមនិងមនុស្សក៏ច្រើន។ រីករាយចំពោះការងារទាំងអស់ដែលបានបន្សល់ស្នាមញញឹម​ និងក្តីនឹករលឹក»

Screen Shot 2024 07 01 at 9.55.10 Am Large

គួរជម្រាបផងដែរថា ឯកឧត្តម គួច ចំរើន កើតនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ១៩៧២ នៅភូមិតាព័រលើ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប និងជាកូនទី៤ ក្នុងចំណោមបងប្អូន ៥នាក់។ ក្នុងឆ្នាំ១៩៩០ លោកបានចូលរៀននៅមហា​វិទ្យាលយ័​បច្ចេកទេស​កងទ័ព​ប្រទេសវៀតណាម ក្រោយមកនៅ​ឆ្នាំ១៩៩៣ បានសិក្សាបន្តនៅមហាវិទ្យាល័យនិតិ​សាស្ត្រ​ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រហូតបញ្ចប់ការសិក្សាក្នុងឆ្នាំ១៩៩៧។ ក្នុងឆ្នាំ២០០៤ លោកបានចូលសិក្សានៅសាកលវិទ្យា​ល័យនិតិសាស្ត្រ​ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ​ទទួលបាន​បរិញ្ញាបត្រជាន់​ខ្ពស់រដ្ឋបាលសាធារណៈនៅឆ្នាំ២០០៧។

លើសពីនេះ ឯកឧត្តម គួច ចំរើន អាចប្រើប្រាស់បានទាំង​ភាសាអង់គ្លេស ​និង​វៀតណាម។ ក្រៅពីការសិក្សានៅតាមមហាវិទ្យាល័យ និង សាកល​វិទ្យាល័យ លោក​ក៏បានទទួលការបណ្តុះបណ្តាល និងវគ្គសិក្សាខ្លីៗ កម្រិតវិញ្ញាបនបត្រ ពីអង្គការ JICA លើការគ្រប់គ្រងរដ្ឋបាលមូល​ដ្ឋាន​នៅប្រទេសជប៉ុនឆ្នាំ២០០០, ពីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិង​សំណង់លើផ្នែកច្បាប់ភូមិបាល, ពីវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព លើផ្នែកហ្វឹកហ្វឺនទំនាក់ទំនងអន្តរជាតិ, ពីវិទ្យាស្ថាន​កម្ពុជាដើម្បីសិទ្ធិ​មនុស្ស លើការងាររដ្ឋបាលសម្រាប់មន្ត្រីខេត្ត-ក្រុង, ពី UNIVERSITY OF SANFRANCISCO លើច្បាប់បោះឆ្នោត, ពីវិទ្យា​ស្ថាន​កម្ពុជាដើម្បីសិទ្ធិមនុស្សលើផ្នែកអភិបាលកិច្ចល្អ និងទទួលបានវិញ្ញាបនបត្រ័ពីសាលាក្រុងភ្នំពេញលើការងាររដ្ឋបាលផងដែរ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម

ាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia