៣របៀបដើម្បីកសាងខ្លួន ឱ្យក្លាយជាបុគ្គលិ.កមានឥទ្ធិពល ឈប់ចាញ់ប្រៀបគេ ធ្វើកា.រមានលទ្ធផល
Ping Chou EngJULY 5 2024869 views

មនុស្សស្ទើរតែគ្រប់រូបសុទ្ធតែចង់ទទួលបាននូវ​ឱកាសល្អៗ តួនាទីការងារល្អនិងអត្ថប្រយោជន៍ការងារផ្សេងៗឱ្យបានសមរម្យ។ ទន្ទឹមនឹងនេះភាពជាបុគ្គលិកដែលមានឥទ្ធិពល​ មានភាពលេចធ្លោនិងទទួលបានការគោរពស្រលាញ់ច្រើន ក៏តម្រូវឱ្យមនុស្សចេះកសាងខ្លួនឱ្យក្លាយជាបុគ្គលិកដែល​មានសក្តានុពលនិងធ្វើការងារមានលទ្ធផលជាមុនផងដែរ។

យ៉ាងណាមិញខាងក្រោមនេះជារបៀបកសាងខ្លួន៣ចំណុច ដើម្បីឱ្យបុគ្គលិកកសាងខ្លួនក្លាយជាបុគ្គលមានឥទ្ធិពល ឈប់ចាញ់ប្រៀបគេ។

. មានគោលដៅការងារ៖ មិនថាធ្វើការងារឱ្យខ្លួនឯងឬសម្រាប់ស្ថាប័ននោះទេ ជាបុគ្គលិកត្រូវបេ្តជ្ញានាំយកនូវលទ្ធផល តាមគោលដៅការងារដែលបានកំណត់។ ដូច្នេះហើយលោកអ្នកត្រូវមានគោលដៅ​ ក្នុងការអនុវត្តការងារ ដើម្បីទទួលបានប្រសិទ្ធិភាព គុណភាព​និងលទ្ធផលនៅក្នុងការងារ ដោយជំហាននេះនឹងអាចជួយលោកអ្នកឱ្យក្លាយជាបុគ្គលមានឥទ្ធិពលហើយគេត្រូវការជាងអ្នកដែលគ្មាន។ 

. មានផ្នត់គំនិតសមហេតុផល៖ ការក្លាយជាបុគ្គលិកមានឥទ្ធិពល អ្នកត្រូវខិតខំអភិវឌ្ឍន៍ខ្លួនឯងឱ្យក្លាយជាមនុស្សម្នាក់ដែលមានចំណេះដឹង មានសមត្ថភាពពិតៗ ចេះប្រើគំនិតនិងការគិតពិចារណាសមហេតុផល អាចផ្ដល់នូវគំនិតល្អៗ ដែលគេត្រូវការនិងអាចជួយដោះស្រាយបាននូវបញ្ហាឬមួយក៏អាចធ្វើឱ្យគេមានភាពរីកចម្រើន នោះអ្នកក៏នឹងកាន់តែត្រូវបានគេគោរពឱ្យតម្លៃផងដែរ។

. មានអាប្បកិរិយាសមរម្យ៖ ​ដើម្បីក្លាយជាបុគ្គលិកមានឥទ្ធិពល លោកអ្នកត្រូវរៀបចំឥរិយាបថរបស់ខ្លួនឱ្យល្អឱ្យស័ក្តិសមជាមនុស្សម្នាក់ដែលគួរឱ្យគោរព មិនថាអ្នកជាមនុស្សដែលមានចំណេះ ឬសមត្ថភាពខ្ពស់យ៉ាងណានោះទេ ប្រសិនបើអ្នកមានឥរិយាបថមិនសមរម្យ នោះអ្នកនឹងមិនទទួលបាននូវការគោរពចេញពីចិត្តមនុស្សជុំវិញខ្លួននោះទេ។

ក្នុងនោះអាប្បកិរិយាសមរម្យមានដូចជា ការបង្កើតទំនាក់ទំនងល្អជាមួយនឹងមនុស្សជុំវិញខ្លួន ការនិយាយស្តី ការស្វែងរកការគាំទ្រ និងដាក់ខ្លួនរៀនសូត្រ។

ជាការពិតណាស់កន្លែងធ្វើការជាកន្លែងដែលមនុស្សជាច្រើនចាយពេលវេលាស្ទើរតែកន្លះជីវិត កន្លែងធ្វើការងារប្រៀបដូចជាផ្ទះទី២ ដូច្នេះហើយប្រសិនបើមនុស្សមិនបានរៀបចំផ្ទះនោះឱ្យបានស្អាត រស់នៅដោយការពេញចិត្តនិងមានឥទ្ធិពលនោះទេ ជីវិតក៏អាប់អួរទៅតាមនោះដែរ៕

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia