មកស្គាល់ប្រវត្តិ និងស្នាដៃធំៗ របស់អភិបាលខេត្តតាកែវថ្មី ជាមនុស្សដំបូងបញ្ជាឱ្យ ទម្លាក់ស្លាកផ្សាយស្រាបៀរ
Kan DaraJULY 2 202414.8 K views

ឯកឧត្តម វ៉ី សំណាង បានចូលកាន់តំណែង អភិបាលខេត្តតាកែវ ជាផ្លូវការ នារសៀល​​​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោយបានកាន់តួនាទីជាអភិបាលខេត្តកំពង់ស្ពឺ អស់រយៈពេល៨ឆ្នាំ។ ខាងក្រោម គឺជាប្រវត្តិ និងស្នាដៃធំៗ ដែលលោកធ្លាប់បានកសាង៖

ឯកឧត្តម វ៉ី សំណាង បានចាប់កំណើតក្នុងឆ្នាំ១៩៧៤ នៃត្រកូល​មន្ត្រីរាជការ​មួយ​ក្នុង​ភូមិ​ព្រៃ​ផ្តៅ ឃុំ​កញ្ជ្រៀច ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង។ លោកបានបញ្ចប់ថ្នាក់បាក់ឌុបក្នុងឆ្នាំ១៩៩១ និង​បន្ត​សិក្សានៅ​​​​សាលា​ជាតិ​កសិកម្ម​ព្រែក​លាប​​ នៅ​ឆ្នាំ​១៩៩៣-ឆ្នាំ១៩៩៤។ ក្រោយមកទៀត លោក​បាន​សិក្សា​យក​បរិញ្ញាបត្រ​ផ្នែក​ច្បាប់​ នៅ​សាកលវិទ្យាល័យ​បៀលប្រាយ​ និង​ថ្នាក់​អនុបណ្ឌិត នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។ មិនតែប៉ុណ្ណោះ លោកក៏​ជា​​ថ្នាក់ដឹកនាំ​ខេត្ត​មួយ​រូប ដែល​បាន​បន្ត​ការសិក្សា​​ថ្នាក់​បណ្ឌិត នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជាផងដែរ។

Feature

យ៉ាងណាមិញ ចំពោះអាជីពការងារ ឯកឧត្តម វ៉ី សំណាង បានចាប់ផ្ដើមចូលបម្រើការដំបូង នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៩៩៥ រហូតដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៥ ជានាយផ្នែករដ្ឋបាលព្រៃឈើ នៅក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។ បន្ទាប់មកនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ លោកក៏បានឡើងតំណែងទៅជាអភិបាលខេត្តកំពង់ស្ពឺ និងទើបតែប្តូរមកកាន់តួនាទីជាអភិបាលខេត្តតាកែវ ជាផ្លូវការ កាលពីរសៀលម្សិលមិញនេះ។

ក្នុងនោះ កាលគ្រាលោកនៅជាចៅហ្វាយខេត្តកំពង់ស្ពឺ ក្រៅពីការខិតខំប្រឹងប្រែង អភិវឌ្ឍ ផ្លាស់ប្តូរមុខមាត់ខេត្តមួយនេះ លើការស្តារហេដ្ឋារចនាសម្ព័ន្ធ និងការសាងសមិទ្ធផលជាច្រើនទៀត អ្វីដែលជាការកត់សម្គាល់ ឯកឧត្តម វ៉ី សំណាង គឺជា អភិបាលខេត្តដំបូងគេ ដែលបានបញ្ជាឱ្យទម្លាក់ស្លាកផ្សាយពាណិជ្ជកម្មស្រាបៀរ ទាំងអស់ចេញពីក្នុងខេត្តកំពង់ស្ពឺ។ លើសពីនេះ ក្នុងពិធីប្រកាសចូលកាន់ណែង លោកអភិបាលខេត្តតាកែវថ្មីរូបនេះ បានប្ដេជ្ញាចិត្ត បន្តកៀរគរអ្នកវិនិយោគមកអភិវឌ្ឍន៍ខេត្តតាកែវឱ្យកាន់តែរីកចម្រើន ដែលជាផ្នែកមួយនៃការចូលរួមរុញកំណើនសេដ្ឋកិច្ចជាតិ និងនិយាយដោយឡែក គឺជីវភាពប្រជាពលរដ្ឋនៅក្នុងខេត្តឱ្យមានភាពល្អប្រសើរ៕

Xx

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia