ទឹកចិត្តខ្មែរ! យុវតីវ័យក្មេង២ រូប ទំនេរពីការសិក្សាឆ្លៀតបើកអាជីវកម្មផ្ទាល់ខ្លួនរហូតអាចផ្តល់ ការងារដល់ស្រ្តីជាច្រើននាក់
ធី ស្រីល័ក្ខJULY 5 2024775 views

ដោយសារតែមានក្ដីស្រមៃចង់ជួយដល់ស្រ្តីនៅតាមទីជនបទ និងទឹកចិត្តស្រលាញ់អាជីវកម្មដែលមានប្រយោជន៍ដល់សង្គមខ្មែរ យុវតីវ័យក្មេង ២រូបបានសម្រេចចិត្តបង្កើតអាជីវកម្មឡើងដើម្បីបំពេញក្ដីស្រមៃ ជួយកាត់បន្ថយបញ្ហាខ្វះខាតរបស់ស្រ្តីខ្មែរផងដែរ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia ម្ចាស់អាជីវកម្មវ័យក្មេងកញ្ញា ពុត ជាសុម៉ាឡាយ បានឱ្យដឹងថា ដើមចមដែលនាំឱ្យកញ្ញាបង្កើតអាជីវកម្ម អំបោះ-Ambos នេះឡើងដោយសារតែ នៅថ្ងៃមួយកញ្ញាបានជួយជាមួយនឹងបងស្រីម្នាក់ដែលគាត់ចេះចាក់ផលិតផលធ្វើពីអំបោះបានស្អាតខ្លាំងមែនទែន ប៉ុន្តែគួរឱ្យស្តាយដែលពួកគាត់ផលិតបានតែមិនដឹងយកទៅលក់ឱ្យអតិថិជនដោយវិធីណាទៅវិញ។ នៅពេលនោះ កញ្ញាក៏ចាប់ផ្តើមនឹកគិតនិងចរចាជាមួយពួកគាត់ជួយរកទីផ្សារឱ្យពួកគាត់ដែលអាចរកចំណូលជូនពួកគាត់ត្រឡប់មកវិញបាន។

៦

លុះក្រោយមកក៏មានកម្មវិធីមួយឈ្មោះថា Enterprice Battambong ជាកម្មវិធីរៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលសហគ្រិនថ្មីៗដែលមានគំនិតជួយដោះស្រាយបញ្ហានៅក្នុងសង្គម ពេលនោះកញ្ញាក៏បានចូលរួមជាមួយវគ្គបណ្តុះបណ្តាលនេះរហូតទទួលបានជ័យលាភីលេខ១ និងមានឱកាសទទួលបានទុន២ពាន់ដុល្លារ ដើម្បីដំណើរការអាជីវកម្ម។ ទើបនៅអំឡុងថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២៣ នេះ កញ្ញា ផាសុម៉ាឡាយ ក៏បានយកទុនដែលបានមកបង្កើតអាជីវកម្ម “អំបោះ-Ambos” ឱ្យលេចចេញជារូបរាងឡើង។

៧

ក្រោយពីការបង្កើតអាជីវកម្មខ្នាតតូចនេះរួចរាល់ជាផ្លូវការហើយ សហគ្រិនវ័យ២១​ឆ្នាំនេះ បានចាប់ផ្តើមបន្តសកម្មភាពចូលរួមតាមកម្មវិធី ធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គមកាន់តែខ្លាំងដើម្បីធ្វើយ៉ាងណាឱ្យផលិតផលអំបោះនោះបានឃើញដល់អតិថិជនកាន់តែច្រើន ជាលទ្ធផលក្រោយការផុសនិងផ្សព្វផ្សាយជាច្រើនមក អំបោះក៏ចាប់ផ្តើមមានការគាំទ្រនិងបញ្ជាទិញជាបន្តបន្ទាប់ទាំងភ្ញៀវជាតិនិងអន្តរជាតិ នេះក៏ដោយសារតែកញ្ញាបានបញ្ចូលពាក្យប្រាប់ទៅភ្ញៀវដែលទិញជានិច្ចថា “ការជួយទិញផលិតផលអំបោះគឺជាការជួយបង្កើតការងារនិងប្រាក់ចំណូលដល់ស្រ្តី”។គួរបញ្ជាក់ផងដែរថា រាល់ផលិតផលរបស់ អំបោះ-Ambos គឺជាផលិតផលធ្វើដោយដៃរបស់ស្រ្តីនៅក្នុងខេត្តបាត់ដំបងទាំងអស់ ដែលមានតម្លៃចាប់ពី ៣ដុល្លារឡើងទៅ មានទាំងជាប្រភេទផលិតផលផ្កា កាបូប ខ្សែចងសក់ តុកក្តា បន្តោងសោ និងមានចាក់ជាសម្លៀកបំពាក់និងផលិតផលជាច្រើនផ្សេងទៀតដែលអាចធ្វើបានតាមការកម្ម៉ង់ទិញរបស់អតិថិជន។អាចធ្វើការកម្ម៉ង់ទិញតាមរយៈហ្វេសប៊ុកផេក អំបោះ-Ambos ឬតាមរយៈលេខទំនាក់ទំនង 088 655 6766

ជាមួយគ្នានោះដែរ ក៏មានយុវតី១រូបទៀតគឺ កញ្ញា ភាព សុថុន ស្ថាបនិកហត្ថានារី បានសម្រេចចិត្តសិប្បកម្មហត្ថានារីនេះឡើង គឺដោយសារតែមើលឃើញពីបញ្ហារបស់បងប្អូនយើងផង ណាមួយគឺគាត់មានជំនាញផ្នែកគីមីចំណីអាហារស្រាប់ផង ទើបគាត់ចង់ប្រើជំនាញនេះដើម្បីបង្កើតនូវអ្វីដែលជះផលវិជ្ជមានដល់ការរស់នៅ ពិសេសជួយជីវភាពបងប្អូនស្រ្តីនៅជនបទបានមួយកម្រិតផងដែរ។

៥

ហត្ថានារី គឺជាអាជីវកម្មផ្ដោតសំខាន់ទៅលើផលិតផលធម្មជាតិ ដែលមានដូចជា ការផលិតតែធម្មជាតិ ទៀនក្រអូបច្នៃឡើងពីផ្កាធម្មជាតិ ក្រមួនជំនួយដំណេក និងគ្រីមការពារមូស ដែលវត្ថុធាតុដើមភាគច្រើនសុទ្ធសឹងតែប្រមូលទិញពីប្រជាកសិករខ្មែរទៅតាមរដូវកាល ហើយសូម្បីតែកែវដាក់ទៀនក៏ទិញពីសិប្បកម្មខ្មែរដែរ។ អ្វីដែលពិសេសបំផុតគឺ គ្រប់ផលិតផលរបស់ហត្ថានារី គឺត្រូវបានផលិតដោយដៃ និងយកចិត្តទុកដាក់បំផុត ពីសំណាក់ស្រ្តីជនបទ ព្រមទាំងស្រ្តីមេម៉ាយ។

២

សិប្បកម្មខ្មែរមួយនេះយកចិត្តទុកដាក់ជាខ្លាំងទៅលើការការពារបរិស្ថាន ព្រោះថាគ្រប់ដំណាក់កាលនៃសង្វាក់ផលិតកម្មទាំងអស់ រាប់ចាប់តាំងពីការបង្កើត ការផលិត ការរចនា និងការវេចខ្ចប់ សុទ្ធតែធ្វើដោយដៃ។ ហត្ថានារីតែងតែ គាំទ្រនិងចូលរួមកាត់បន្ថយបញ្ហាបរិស្ថាន ដោយដើរតាមពាក្យស្លោករបស់ខ្លួនមួយឃ្លាដែលបានពោលថា «សុខភាពគឺជាជីវិត បរិស្ថានគឺជាដៃគូរបស់ជីវិត»។ប្រសិនបើបងប្អូនចង់ស្វែងយល់បន្ថែមពីហត្ថានារី ឬចង់គាំទ្រផលិតផលខ្មែរ អាចធ្វើការទំនាក់ទំនងតាមរយៈផេកផ្លូវការ៖ ហត្ថានារី/Hattha Neary ឬតាមទូរស័ព្ទលេខ៖ 098 983 039៕

១៤

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia