ក្រុមហ៊ុនមួយ ស្នើយកខេត្តទាំង៩នេះ ជីកខួងដាក់ខ្សែកាប្លិ៍អុបទិកកាត់ផ្លូវ
Nim Pranun JULY 3 20241.9 K views

កាលពីថ្មីៗនេះក្រុមហ៊ុន Cambodia Fiber Optic Communication Networks Co., Ltd (CFOCN)  បានពិភាក្សា ស្នើសុំជីក និងខួងរាយបណ្ដាញខ្សែកាប្លិ៍អុបទិកក្នុងភូមិសាស្ត្រខេត្តចំនួន៩ ដោយក្នុងនោះ រួមមាន៖ ខេត្តកណ្ដាល កំពត កំពង់ស្ពឺ កំពង់ធំ កែប ព្រះសីហនុ កោះកុង តាកែវ និងខេត្តស្វាយរៀង ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

448762663 785146247129705 602436602618022206 N

កិច្ចប្រជុំនាឱកាសនេះមានការចូលរួមពីឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុន Cambodia Fiber Optic Communication Networks Co., Ltd (CFOCN)  ដោយកិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យបទបង្ហាញដោយក្រុមហ៊ុន CFOCN ស្តីពីការជីក និងខួងកាត់ទទឹងផ្លូវជាតិសំខាន់ៗ ដើម្បីរាយបណ្តាញខ្សែកាប្លិ៍អុបទិកក្នុងភូមិសាស្ត្រខេត្តចំនួន០៩ ដោយផ្តោតទៅលើផែនការលម្អិត បច្ចេកទេស និងផលប៉ះពាល់ ដោយត្រូវអនុវត្តតាមបទបញ្ញត្តិបច្ចេកទេសស្ដីពីការរចនា និងដំឡើងប្រព័ន្ធបរិក្ខារសាធារណៈនៅតាមដងផ្លូវ ដើម្បីធានាបាននូវសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព នៃប្រព័ន្ធខ្សែកាប្លិ៍ ជាពិសេសការរៀបចំប្រព័ន្ធបរិក្ខារក្រោមដីឱ្យមានសណ្ដាប់ធ្នាប់។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ និងណែនាំដល់ភាគីក្រុមហ៊ុន និងមន្ទីរសាធារណការ ដឹកជញ្ជូនខេត្តទាំង៩ ដែលជាសេនាធិការរបស់ក្រសួង រួមទាំងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នា និងផ្ដល់ព័ត៌មានគ្នាទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជួយពន្លឿនការងារនេះឱ្យបានកាន់ឆាប់ទៅតាមផែនការគ្រោងទុក៕

Nim Pranun

អត្ថបទសរុប៖ 20

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia