មកស្គាល់ប្រវត្តិ និងស្នាដៃធំៗ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
Kan DaraJULY 3 20243 K views

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រូវបានតែងតាំងជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឆ្នាំ២០២៣ យោងតាមព្រះរាជក្រឹត្យត្រាស់បង្គាប់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ខាងក្រោមនេះ គឺជាប្រវត្តិ និងស្នាដៃធំៗ ដែលលោកធ្លាប់សម្រេចបាន៖

លោក ស សុខា កើតនៅទី០៤ ខែមិថុនា ឆ្នាំ១៩៨១ លើទឹកដីខេត្តព្រៃវែង ជាកូនប្រុសច្បងក្នុងចំណោមបងប្អូន៣នាក់របស់ សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយលោកជំទាវ ញ៉ែម សខន

Ll

ត្រឹមវ័យ១៣ឆ្នាំ ក្មេងប្រុសជំទង់ ស សុខា ត្រូវបានបញ្ជូនទៅសិក្សានៅប្រទេសបារាំង រហូតដល់បញ្ចប់ថ្នាក់បណ្ឌិត។ ក្រៅពីនេះ លោកក៏បានទៅសិក្សានៅប្រទេសអាល្លឺម៉ង់ សាធារណរដ្ឋឆេក និងប្រទេសសិង្ហបុរី ផ្នែកអភិវឌ្ឍន៍ជនបទ វិទ្យាសាស្ត្រអប់រំ គ្រប់គ្រង ច្បាប់ស៊ីវិល គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ នគរបាល និងជំនាញយោធា រួមទាំងអាចប្រើប្រាស់ជាផ្លូវការបានចំនួន២ភាសា គឺបារាំង និងអង់គ្លេស។

ក្នុងនោះ លោក ស សុខា ធ្លាប់ធ្វើជានគរបាលក្របខ័ណ្ឌក្រសួងមហាផ្ទៃដែលជាជំនួយការឪពុករបស់លោក គឺសម្តេចក្រឡាហោម ស ខេង ជាស្នងការរងនគរបាលរាជធានីភ្នំពេញ។ ក្រៅពីនេះ លោកក៏ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិមានជ័យ សាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យផងដែរ។

Lll

បច្ចុប្បន្នឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គឺជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង លំដាប់លេខរៀងទី២ ហើយមានតួនាទីជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលមានក្របខ័ណ្ឌដើមជានាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ក្រសួងមហាផ្ទៃ។ លោកទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ដោយព្រះរាជក្រឹត្យចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨។

គួរជម្រាបផងដែរថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានរៀបការជាមួយ អ្នកស្រី កែ សួនសុភី ដោយមានកូនចំនួន៤នាក់ (ប្រុស២នាក់ និងស្រី២នាក់) ជាចំណងដៃអាពាហ៍ពិពាហ៍ ខណៈភរិយារបស់លោក ជាកូនស្រីពៅរបស់ លោក កែ គឹម យ៉ាន ដែលជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយអ្នកស្រី ម៉ៅ ម៉ាឡៃ

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia